កិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យអន្តរជាតិ អរៀនដា និង មន្ទីរពេទ្យ អឃីតកោះពេជ្រ និង ការបើកឲ្យប្រើប្រាស់កាតសមាជិក

ភ្នំពេញ ថ្ងៃទី 19 ខែឧសភា ឆ្នាំ 2025 – មន្ទីរពេទ្យអន្តរជាតិអរៀនដា និងមន្ទីរពេទ្យ អឃីតកោះពេជ្រ បានរៀបចំកម្មវិធីសន្និសីទសារព័ត៌មាន ដែលប្រកាសជាផ្លូវការពីកិច្ចសហប្រតិបត្តិការនូវភាពជាដៃគូ ក្នុងគោលបំណងពង្រឹងវិស័យសុខាភិបាល និងជម្រុញការសហការរវាងស្ថាប័ន ដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជន។

ក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្តីអំពីកិច្ចសហប្រតិបត្តិការ រវាងមន្ទីរពេទ្យអន្តរជាតិអរៀនដា និងមន្ទីរពេទ្យ អឃីតកោះពេជ្រនេះ មានការចូលរួមពីគណៈធិបតី លោកវេជ្ជបណ្ឌិត Gareth Shalley ជានាយកប្រតិបត្តិនៃមន្ទីរពេទ្យអន្តរជាតិអរៀនដា និងលោក Emerson M. Mar ជានាយកប្រតិបត្តិនៃមន្ទីរពេទ្យ អឃីតកោះពេជ្រ ព្រមទាំងក្រុមការងារនៃមន្ទីរពេទ្យទាំងសងខាងផងដែរ។

លោកវេជ្ជបណ្ឌិត Gareth Shalley បានមានប្រសាសន៍ថា “ការប្រកាសភាពជាដៃគូក្នុងថ្ងៃនេះ ជាសក្ខីភាពបង្ហាញពីបេសកកម្មរួមគ្នារវាងមន្ទីរពេទ្យទាំងពីរ។ ការចាប់ដៃគ្នាជាមួយមន្ទីរពេទ្យអឃីតកោះពេជ្រ គឺជាការបើកទំព័រថ្មីដ៏សំខាន់មួយនៃវិស័យសុខាភិបាលក្នុងស្រុក។

លោកប្រធាននាយកប្រតិបត្តិ Emerson M. Mar ក៏បានបន្ថែមថា “តាមរយៈភាពជាដៃគូនេះ យើងអាចប្រមូលផ្សំភាពខ្លាំងរួមជាមួយមន្ទីរពេទ្យអន្តរជាតិអរៀនដា បង្កើតបានជាបណ្តាញសុខាភិបាលមួយដ៏ធំធូលាយ និងរួមបញ្ចូលគ្នា”។ លោកបានបន្តថា “ការសហការនេះ អាចពង្រីកវិសាលភាពសេវាសុខាភិបាលដែលមានលក្ខណៈទំនើប រួមជាមួយការចែកចាយចំនេះដឹង និងការអនុវត្តល្អៗក្នុងវិស័យវេជ្ជសាស្រ្ត ព្រមទាំងផ្តល់អត្ថប្រយោជន៏ពិសេសដល់អតិថិជនជាសមាជិកក្នុងគោលបំណងបង្កើនទាំងភាពងាយស្រួល និងគុណតម្លៃនៃសេវាថែទាំសុខភាព។

ក្នុងនោះផងដែរ ដើម្បីអបអរសាទរនូវកិច្ចសហប្រតិបត្តិការ មន្ទីរពេទ្យទាំងពីរក៏បានដាក់បង្ហាញជាផ្លូវការនៃកាតសមាជិក ដែលកាតសមាជិកនេះមានពីរប្រភេទ គឺកាតសមាជិកផ្លាទីនីម និងកាតសមាជិកប្រាក់។ ប្រភេទនៃកាតនីមួយៗ ផ្តល់នូវអត្ថប្រយោជន៍ពិសេស ដែលអាចប្រើប្រាស់បានទាំងនៅមន្ទីរពេទ្យអន្តរជាតិអរៀនដា និងមន្ទីរពេទ្យ អឃីតកោះពេជ្រ រួមជាមួយអត្ថប្រយោជន៏ពីដៃគូសហការផ្សេងៗទៀត។

អ្នកជំងឺបានសរសើរមន្ទីរពេទ្យអន្តរជាតិ អរៀនដា ជាប់លាប់ថាជា “មន្ទីរពេទ្យល្អបំផុតក្នុងប្រទេសកម្ពុជា” ដែលត្រូវបានគេស្គាល់ថាជាវេជ្ជបណ្ឌិតឯកទេស និងមានបទពិសោធន៍ជាច្រើន រួមផ្សំជាមួយនឹងបច្ចេកវិទ្យាទំនើប និងការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការថែទាំអ្នកជំងឺជាមជ្ឈមណ្ឌល។ ភាពជាដៃគូនេះនឹងពង្រឹងបន្ថែមទៀតនូវគុណភាព និងលទ្ធភាពទទួលបានសេវាវេជ្ជសាស្រ្តដែលអាចជឿទុកចិត្តបាននៅក្នុងប្រទេស។

ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់:
📞 មន្ទីរពេទ្យអន្តរជាតិ អរៀនដា: 081 811 789 / 078 233 789 / 096 6233 789
📞 មន្ទីរពេទ្យ អឃីតកោះពេជ្រ: 012 322 025 / 086 999 528 / 098 941 758

ព័ត៌មានថ្មីៗ

ដៃគូសហការរបស់យើង

០២៣ ២៣២ ៧៨៩ / ០៧៨ ២៣៣ ៧៨៩ / ០៩៦ ៦២៣៣ ៧៨៩
ត្រូវការរថយន្តសង្គ្រោះបន្ទាន់.
បើកដំណើរការ24ម៉ោង

Call Orienda
០១៦ ៥៩៣ ៧៨៩ / ០១២ ៥៩៣ ៧៨៩
បើកដំណើរការ24ម៉ោង

ផ្ញើរសារមកកាន់អ៊ីមែលរបស់យើង

ផែនទី និងទីតាំង

ដៃគូសហការរបស់យើង

០២៣ ២៣២ ៧៨៩ / ០៧៨ ២៣៣ ៧៨៩ / ០៩៦ ៦២៣៣ ៧៨៩
្រូវការរថយន្តសង្គ្រោះបន្ទាន់.
បើកដំណើរការ24ម៉ោង

Call Orienda
០១៦ ៥៩៣ ៧៨៩ / ០១២ ៥៩៣ ៧៨៩
បើកដំណើរការ24ម៉ោង

ផ្ញើរសារមកកាន់អ៊ីមែលរបស់យើង

ផែនទី និងទីតាំង

Privacy Policy|Terms of Services|Cookies Policy

© 2022 Orienda Internation Hospital

Steung Mean Chey, Khan Mean Chey, Phnom Penh

All rights reserved.