គន្លឹះងាយៗ ៥ យ៉ាងក្នុងការថែរក្សាស្បែកអោយមានសុខភាពល្អ

មិនមានពេលគ្រប់គ្រាន់សម្រាប់ថែទាំស្បែកអោយបានល្អមែនទេ? ទោះបីជា អ្នកយល់ច្បាស់អំពីមូលដ្ឋានគ្រឹះក្នុងការថែទាំស្បែក អ្នកនៅតែត្រូវការស្វែងយល់បន្ថែមអំពីការថែទាំខ្លួនអ្នកអោយបានល្អ ។ ការរស់នៅអោយមានសុខភាពល្អ និងការថែទាំស្បែកអោយបានល្អ អាចជួយពន្យារភាពចាស់ និងការពារស្បែកអ្នកពីបញ្ហាស្បែកផ្សេងៗ ។ អ្នកអាចប្រើគន្លឹះដែលមានប្រយោជន៍ទាំង ៥ ដូចខាងក្រោម ក្នុងការចាប់ផ្តើមថែទាំស្បែករបស់អ្នក ៖

១. ការពារស្បែកអ្នកពីកម្តៅព្រះអាទិត្យ

ការការពារស្បែកពីកម្តៅព្រះអាទិត្យ គឺជាវិធីសាស្រ្តសំខាន់មួយក្នុងចំណោមវិធីសាស្រ្តដ៏ទៃទៀតពាក់ព័ន្ធនឹងការថែទាំស្បែក ។ ការប្រឈមនឹងកម្តៅព្រះអាទិត្យជាប្រចាំ អាចបង្ករទៅជាស្នាមជ្រាវជ្រួញ អាចម៍រុយ និងបញ្ហាស្បែកមួយចំនួនទៀត ហើយវាក៏អាចបង្កើនហានិភ័យក្នុងការកើតជម្ងឺមហារីកស្បែកផងដែរ ។

២. ជៀសវាងការជក់បារី

ជាទូទៅការជក់បារីបណ្តាលអោយមានស្នាមជ្រាវជ្រួញ សម្បុរមិនស្មើគ្នា និងស្បែកយារធ្លាក់ ដែលជាហេតុនាំអោយស្បែកចាស់ជាងវ័យ ។ ការជក់បារីធ្វើអោយសរសៃឈាម ដែលនៅក្នុងស្រទាប់ក្រៅបង្អស់ រួមតូច ធ្វើអោយលំហូរឈាមរត់មិនបានល្អ និងបណ្តាលអោយស្បែកកាន់តែស្លេកស្លាំង ។ ជម្រើសដ៏ល្អបំផុតក្នុងការការពារស្បែកអ្នក គឺបញ្ឍប់ការជក់បារី ។ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលបាននូវដំបូន្មានក្នុងការផ្តាច់បារី ឬ ការប្រើប្រាស់ថ្នាំដែលអាចសម្រួលដល់ការបញ្ឍប់ការជក់បារី ។

៣.ប៉ះពាល់ស្បែករបស់អ្នកថ្មមៗ

ការកោររោម និងការសម្អាតជារៀងរាល់ថ្ងៃអាចបណ្តាលអោយប៉ះពាល់ដល់ស្បែករបស់អ្នក ។ ដើម្បីមានភាពងាយស្រួលក្នុងការកោរររោម អ្នកគួរតែជម្រុះកោសិកាចាស់ចោលជាមុនសិន ។ អ្នកគួរតែប្រើជែលសម្រាប់កោររោមលាបពីក្រោមឡើងលើមុនពេលកោរ ដើម្បីជៀសវាងការដាច់រលាត់ ។ អ្នកត្រូវកំណត់រយៈពេលក្នុងការងូតទឹកអោយខ្លីបំផុតតាមដែលអាចធ្វើបាន និងងូតទឹកក្តៅអ៊ុនៗជំនួសដោយទឹកក្តៅ ដើម្បីការពារជាតិខ្លាញ់ធម្មជាតិ ដែលមាននៅលើស្បែកអ្នក ។ អ្នកគួរប្រើសាប៊ូ សារធាតុសម្លាប់មេរោគ និងសារធាតុផ្តល់សំណើមណាដែលមានកំហាប់ស្រាល និងត្រូវប្រុងប្រយ័ត្នចំពោះសារធាតុផ្សំដែលមាននៅក្នុងផលិតផលនីមួយៗ ។

៤. បរិភោគអាហារអោយមានតុល្យភាព

អ្នកអាចមើលទៅមាំមួន និងមានសុខភាពល្អប្រសើរ តាមរយៈការទទួលទានអាហារសុខភាព។ អ្នកត្រូវបរិភោគផ្លែឈើ បន្លែស្រស់ៗ គ្រាប់ធញ្ញជាតិ និងអាហារប្រូតេអ៊ីនដែលមានជាតិខ្លាញ់ទាប ។ រវាងរបបអាហារដែលអ្នកទទួលទាន និងការឡើងមុនលើផ្ទៃមុខ គឺ មិនមានទំនាក់ទំនងគ្នាច្បាស់លាស់នោះទេ ក៏ប៉ុន្តែការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញថា ការបរិភោគអាហារដែលសំបូរដោយខ្លាញ់ត្រី អាហារដែលមានជាតិខ្លាញ់ទាប និង កាបូនអ៊ីដ្រាតចម្រាញ់ ឬ កែច្នៃ អាចជុំរុញអោយស្បែកអ្នកក្មេងជាងវ័យ ។ លើសពីនេះទៅទៀត ការទទួលទានទឹកអោយបានគ្រប់គ្រាន់ មានសារៈសំខាន់ក្នុងការថែរក្សាស្បែកអោយបានល្អ ។

៥. ការគ្រប់គ្រងភាពតានតឹង

យោងតាមការសិក្សាមួយចំនួនបានបង្ហាញថា ភាពតានតឹងមានអត្ថប្រយោជន៍ចំពោះអ្នក ប្រសិនបើភាពតានតឹងនោះកើតឡើងត្រឹមរយៈពេលខ្លី ហើយអ្នកអាចគ្រប់គ្រងវាបានល្អ ។ ភាពតានតឹងខ្លាំង ដែលយើងមិនអាចគ្រប់គ្រងបាន វាអាចអោយមានការកើនឡើងនូវកម្រិតអរម៉ូន Cortisol ដែលបណ្តាលអោយប៉ះពាល់ដល់របាំងការពារស្បែក ស្ទះរន្ធញើស បង្កើនបញ្ហារលាកស្បែក និងពន្លឿន ភាពចាស់ ។ ដើម្បជុំរុញអោយស្បែកមានសុខភាពល្អ អ្នកត្រូវអនុវត្តតាមវិធីសាស្រ្តមួយចំនួនដូចជា ការគ្រប់គ្រងភាពតានតឹង និងមានការគិតវិជ្ជមាន ។ អ្នកត្រូវគេងអោយបានគ្រប់គ្រាន់ កំណត់ព្រំដែនក្នុងការធ្វើអ្វីមួយអោយបានសមរម្យ រៀនកំណត់អាទិភាពការងារ ឬ កាត់បន្ថយសកម្មភាពដែលមិនចាំបាច់ចេញពីគំរោងផែនការដែលត្រូវធ្វើ និងឆ្លៀតពេលសម្រាប់ធ្វើអ្វី ដែលអ្នកចូលចិត្ត។  

ព័ត៌មានថ្មីៗ

ការបារម្ភអំពីសុខភាពរបស់អ្នកគឺជាកាតព្វកិច្ចរបស់យើង៖ ការបរិភោគអោយមានសុខភាពល្អ
ស្វែងយល់បន្ថែម >

មន្ទីរពេទ្យអន្តរជាតិអរៀនដា គឺជាមន្ទីរពេទ្យធំមួយ ក្នុងចំណោមមន្ទីរពេទ្យនានា នៅប្រទេសកម្ពុជា
ស្វែងយល់បន្ថែម >

មន្ទីរពេទ្យអន្តរជាតិ អរៀនដា ប្តេជ្ញាចិត្តក្នុងការផ្តល់ជូនអ្នកជំងឺរបស់យើងនូវបច្ចេកវិទ្យាទំនើបបំផុត
ស្វែងយល់បន្ថែម >

ការបារម្ភអំពីសុខភាពរបស់អ្នកគឺជាកាតព្វកិច្ចរបស់យើង៖ ការបរិភោគអោយមានសុខភាពល្អ
ស្វែងយល់បន្ថែម >

មន្ទីរពេទ្យអន្តរជាតិអរៀនដា គឺជាមន្ទីរពេទ្យធំមួយ ក្នុងចំណោមមន្ទីរពេទ្យនានា នៅប្រទេសកម្ពុជា
ស្វែងយល់បន្ថែម >

មន្ទីរពេទ្យអន្តរជាតិ អរៀនដា ប្តេជ្ញាចិត្តក្នុងការផ្តល់ជូនអ្នកជំងឺរបស់យើងនូវបច្ចេកវិទ្យាទំនើបបំផុត
ស្វែងយល់បន្ថែម >

ព័ត៌មានថ្មីៗ

ដៃគូសហការរបស់យើង

០២៣ ២៣២ ៧៨៩ / ០៧៨ ២៣៣ ៧៨៩ / ០៩៦ ៦២៣៣ ៧៨៩
ត្រូវការរថយន្តសង្គ្រោះបន្ទាន់.
បើកដំណើរការ24ម៉ោង

Call Orienda
០១៦ ៥៩៣ ៧៨៩ / ០១២ ៥៩៣ ៧៨៩
បើកដំណើរការ24ម៉ោង

ផ្ញើរសារមកកាន់អ៊ីមែលរបស់យើង

ផែនទី និងទីតាំង

Our Partners Grid

ដៃគូរសហការរបស់យើង

Partner
Partner
Partner
Partner
Partner
Partner
Partner
Partner
Partner
Partner
Partner
Partner
AIA
Assurnet
Blueventure
Dai-ichi Life
Dara Insurance
East Insurance
Etiqa
Forte Life
Fortune Life
FWD
GC Life
Infinity Insurance
LHSBI Insurance
Manulife
People Partners
Safetynet
Sovannaphum Life
Titan Stone
Asian Assistance
Euro Center
Fetia
Henner
Luma
QPNL

០២៣ ២៣២ ៧៨៩ / ០៧៨ ២៣៣ ៧៨៩ / ០៩៦ ៦២៣៣ ៧៨៩
្រូវការរថយន្តសង្គ្រោះបន្ទាន់.
បើកដំណើរការ24ម៉ោង

Call Orienda
០១៦ ៥៩៣ ៧៨៩ / ០១២ ៥៩៣ ៧៨៩
បើកដំណើរការ24ម៉ោង

ផ្ញើរសារមកកាន់អ៊ីមែលរបស់យើង

ផែនទី និងទីតាំង

Privacy Policy|Terms of Services|Cookies Policy

© 2022 Orienda Internation Hospital

Steung Mean Chey, Khan Mean Chey, Phnom Penh

All rights reserved.