អបអរសាទរការសម្ពោធជាផ្លូវការ នៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា

(ភ្នំពេញ)៖ អបអរសាទរការសម្ពោធជាផ្លូវការ នៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា ដែលមានទីតាំងនៅ – អគារលេខ ៦៦ ផ្លូវលេខ ៣១cc សង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យ រាជធានីភ្នំពេញ ដែលជាមន្ទីរពេទ្យអន្តរជាតិ ធំមួយនៅក្នុងប្រទេសកម្ពុជា។
ពិធីសម្ពោធជាផ្លូវការ មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានប្រារព្ធឡើងនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។ មន្ទីរពេទ្យអន្តរជាតិ អរៀនដា មិនមែនជាមន្ទីរពេទ្យថ្មីនោះទេ មន្ទីរពេទ្យអន្តរជាតិ អរៀនដា ជាសាខាទី២ របស់មន្ទីរ ពហុព្យាបាល និង សម្ភព អរៀនដា ដែលមានបទពិសោធន៍ក្នុងការព្យាបាលអ្នកជំងឺចាប់តាំងពីឆ្នាំ ២០១៥ មកម៉្លេះ។ មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានទីតាំងធំទូលាយ ជាមួយនឹងការរចនាអគារ និងបន្ទប់ស្នាក់នៅរបស់អ្នកជំងឺ មានលក្ខណៈស្តង់ដាដូចអាផាតមិន ដើម្បីផ្តល់នូវអារម្មណ៍កក់ក្តៅដូចជាផ្ទះរបស់អ្នកជំងឺផ្ទាល់។ កាន់តែពិសេសនោះ មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានបំពាក់នូវឧបករណ៍ និងម៉ាស៊ីនវេជ្ជសាស្រ្តទំនើបៗដូចជា៖ ម៉ាស៊ីនMRI ម៉ាស៊ីនCT Scan, ម៉ាស៊ីនថតកាំរស្មីអ៊ិច, ម៉ាស៊ីនវាស់កំហាប់ឆ្អឹង, ម៉ាស៊ីនថតគៀបសុដន់ដោយកាំរស្មីអ៊ិច ជាមួយបច្ចេកវិទ្យាចុងក្រោយបង្អស់ស្របតាមស្តង់ដារប្រទេសសិង្ហបុរី ដែលមានអ្នកជំនាញបញ្ជារម៉ាស៊ីនជាជនបរទេស និងបកប្រែលទ្ធផលថតនៅប្រទេសសិង្ហបុរី ដោយក្រុមហ៊ុន Medisol Solution ដែលជាក្រុមហ៊ុនថតឆ្លុះរូបភាពវេជ្ជសាស្រ្តឈានមុនគេនៅប្រទេសសិង្ហបុរី។
មន្ទីរពេទ្យអន្តរជាតិ អរៀនដា ផ្តល់ជូនសេវាកម្មដូចខាងក្រោមដូចជា ផ្នែកលំបាកមានកូន ផ្នែកសម្ភព ផ្នែករោគស្រ្តី ផ្នែកជំងឺកុមារ ផ្នែកជំងឺទូទៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកព្យាបាលកម្រិតធ្ងន់ ផ្នែកជំងឺទឹកនោមផ្អែម ផ្នែកសើស្បែក ផ្នែកព្យាបាលទារកកម្រិតធ្ងន់ ផ្នែកថតឆ្លុះរូបភាពវេជ្ជសាស្ត្រ មន្ទីរពិសោធន៍ និងផ្នែកប្រឆាំងភាពចាស់ ព្រមទាំងផ្នែកអាហាររូបត្ថម្ភ ដែលជាសេវាកម្មថ្មីដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ មន្ទីរពេទ្យអន្តរជាតិ អរៀនដា ប្រមូលផ្តុំដោយវេជ្ជបណ្ឌិត និងបុគ្គលិកខ្មែរ និងបរទេស ជំនាញៗនិងមានបទពិសោធន៍យូរឆ្នាំជាច្រើន ដើម្បីផ្តល់ជូននូវសេវាកម្មវេជ្ជសាស្ត្រប្រកបដោយស្តង់ដាអន្តរជាតិ និងទំនុកចិត្តជូនដល់ប្រជាជនកម្ពុជា។ ដូច្នេះ លោកអ្នកនឹងមិនចាំបាច់ទៅពិនិត្យនិងព្យាបាលនៅបរទេសទៀតទេ។

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ដៃគូសហការរបស់យើង

០២៣ ២៣២ ៧៨៩ / ០៧៨ ២៣៣ ៧៨៩ / ០៩៦ ៦២៣៣ ៧៨៩
ត្រូវការរថយន្តសង្គ្រោះបន្ទាន់.
បើកដំណើរការ24ម៉ោង

Call Orienda
០១៦ ៥៩៣ ៧៨៩ / ០១២ ៥៩៣ ៧៨៩
បើកដំណើរការ24ម៉ោង

ផ្ញើរសារមកកាន់អ៊ីមែលរបស់យើង

ផែនទី និងទីតាំង

ដៃគូសហការរបស់យើង

០២៣ ២៣២ ៧៨៩ / ០៧៨ ២៣៣ ៧៨៩ / ០៩៦ ៦២៣៣ ៧៨៩
្រូវការរថយន្តសង្គ្រោះបន្ទាន់.
បើកដំណើរការ24ម៉ោង

Call Orienda
០១៦ ៥៩៣ ៧៨៩ / ០១២ ៥៩៣ ៧៨៩
បើកដំណើរការ24ម៉ោង

ផ្ញើរសារមកកាន់អ៊ីមែលរបស់យើង

ផែនទី និងទីតាំង

Privacy Policy|Terms of Services|Cookies Policy

© 2022 Orienda Internation Hospital

Steung Mean Chey, Khan Mean Chey, Phnom Penh

All rights reserved.