ការណែនាំទាក់ទងនឹងសុខភាពកុមារចាប់ពីក្បាលរហូតដល់ចុងជើង
ចំពោះកុមារ សុខភាពប្រហែលជាចំនុចចុងក្រោយដែលពួកគេយកចិត្តទុកដាក់ ប៉ុន្តែនៅពេលដែលកុមារកាន់តែឆាប់ចាប់ផ្តើមយកចិត្តទុកដាក់ទៅលើបម្រែបម្រួលដែលកើតមានចំពោះរាងកាយ និងអ្វីដែលពួកគេត្រូវការដើម្បីទទួលបានសុខភាពល្អ និងរាងកាយរឹងមាំ នោះសុខភាពរបស់ពួកគេនឹងកាន់តែប្រសើរឡើង។ ទោះបីជាកុមារមិនអាចធ្វើការងារបានច្រើនសម្រាប់ពួកគេក៏ដោយ ឪពុកម្តាយអាចជួយកូនៗអោយបានច្រើនតាមដែលអាចធ្វើបាន ដោយធានាថាពួកគេមានអាហារសមរម្យសម្រាប់បរិភោគ និងបង្កើតសកម្មភាពសប្បាយរីករាយជាច្រើនសម្រាប់ពួកគេ។ វាជារឿងល្អ នៅពេលដែលឪពុកម្តាយនិងកូនអាចធ្វើការជាមួយគ្នាដើម្បីបង្កើតនូវបរិយាកាសដ៏ល្អមួយ។
របៀបដែលកុមារអាចយល់ដឹងពីថាមពលខួរក្បាល
ខួរក្បាលផ្តុំឡើងពីផ្នែកជាច្រើន ដែលវាមានទំនាក់ទំនងគ្នាទៅវិញទៅមក។ ផ្នែកដែលធំជាងគេបង្គស់ និងពាក់ព័ន្ធទៅនឹងការគិតច្រើនជាងគេ ត្រូវបានគេហៅថា Cerebrum ។ Cerebrum គឺជាផ្នែកមួយនៃខួរក្បាលដែលគ្រប់គ្រងទៅលើចលនារបស់សាច់ដុំឆន្ទៈ ដែលសាច់ដុំនេះអាចធ្វើចលនាបានដូចជា ការដើរ ការរាំ ឬ ការលេងកីឡា គឺដោយសារតែមានការបញ្ជាពីអ្នក។ លើសពីនេះទៅទៀត Cerebrum គឺជាផ្នែកមួយដែលអ្នកប្រើសម្រាប់រក្សាទុកអង្គចងចាំ និងនៅពេលដែលអ្នកព្យាយាមស្វែងរកដំណោះស្រាយទៅលើបញ្ហានានា។
ផ្នែកមួយនៃខួរក្បាលដែលហៅថា Brain stem មានទីតាំងស្ថិតនៅពីមុខ Cerebrum និងនៅខាងក្រោម Cerebellum ហើយផ្នែកទាំងអស់នេះតភ្ជាប់គ្នាទៅនឹងខួរក្បាល និងខួរឆ្អឹងខ្នង។ Brain stem មានតួនាទីគ្រប់គ្រងទៅលើដំណើរការអឆន្ទៈទាំងអស់រួមមាន ការដកដង្ហើម ការរំលាយអាហារ និងប្រព័ន្ធចរន្តឈាមរត់ដែលចុះទៅដល់ក និងខ្នង ដោយសារវាបញ្ជូនពត៌មានពីខួរក្បាលទៅផ្នែកផ្សេងៗនៃរាងកាយទាំងអស់របស់អ្នក ហើយវាក៏ត្រូវបានគេស្គាល់ថា ជាជំនួយការនៃខួរក្បាលផងដែរ។
[This article seems incomplete as being referred to as a guide.]
Ref: Kids Health Articles: The Head To Toe Guide For Kids Health (stjohnskids.com)