គន្លឹះថែរក្សាសុខភាពតាមបែបធម្មជាតិដោយមិនចំណាយថវិកា

សកម្មភាពសាមញ្ញនៃការថែទាំខ្លួនអ្នកខាងក្រោមនេះ អាចជួយអោយអ្នកមានអារម្មណ៍ស្រស់ស្អាត ហើយស្រស់ស្អាតនោះគឺជាភាពស្រស់ស្អាតដែលពីកើតឡើងពីខាងក្នុងខ្លួនរបស់អ្នក បញេ្ចញមកខាងក្រៅ ។ គន្លឺះទាំងនេះគឺជាការ ក្រើនរំលឹកដល់អ្នក ទោះបីជាផ្នែកខ្លះ អ្នកបានដឹងរួចមកហើយក៏ដោយ ។ នៅពេលដែលអ្នកបានស្តាប់ ឬ ដឹងឮអំពីរឿងនេះម្តងទៀត វាអាចជួយពង្រឹងនូវទម្លាប់ល្អរបស់អ្នកបន្ថែមទៀត។ សូមអានគន្លឹះមានប្រយោជន៍មួយចំនួនខាងក្រោមរហូតដល់ចប់ ដើម្បីជួយអោយអ្នកចងចាំកាន់តែបានល្អ។

១. យកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាពនិងសុខុមភាពទូទៅរបស់អ្នក

អ្នកគួរតែឆ្លៀតពេលបន្ថែមសម្រាប់ធ្វើអ្វី ដែលពិសេសសម្រាប់ខ្លួនឯង ។ ការយកចិត្តទុកដាក់ និងថែទាំខ្លួន គឺជារឿងដ៏មានតម្លៃ ។ ភាពស្រស់ស្អាតពិត គឺចេញមកពីខាងក្នុង ។ មនុស្សដែលមាន កែវភ្នែកមានពន្លឺចែងចាំង ស្បែកភ្លឺថ្លា មានភាពរឹងមាំ និងមានទំនុកចិត្ត គឺពិតជាមានភាពទាក់ទាញ ។

២. ចេញទៅលេងខាងក្រៅ

ខ្យល់អាកាសបរិសុទ្ធ គឺជាគ្រឿងលម្អដ៏អស្ចារ្យ ។ នៅពេលអ្នកចេញទៅលេងខាងក្រៅ អ្នកគួរតែរីករាយក្នុងការស្រូបយកខ្យល់អាកាសនៃព្រៃឈើធម្មជាតិ ការហាលថ្ងៃ និងការទទួលបានអារម្មណ៍នៃខ្យល់បក់ប៉ះសក់របស់អ្នក។ ការទទួលបាននូវសកម្មភាពសាមញ្ញទាំងនេះ គឺពិតជាងាយស្រួល។

៣. បង្កើតទម្លាប់បរិភោគអាហារសុខភាព

ភាពស្រស់ចំពោះអាហារ គឺល្អបំផុត រីឯគុណភាពនៃចំណីអាហារ គឺប្រសើរជាជាងបរិមាណ។ ចៀសវាងការបរិភោគអាហារច្រើនជ្រុល ឬ លឿនពេក ។ ដូចអ្វីដែល Michael Pollan បានមានប្រសាសន៍ថា “បរិភោគអាហារអោយបានត្រឹមត្រូវ កុំបរិភោគច្រើនពេក ហើយបរិភោគអាហាររុក្ខជាតិអោយបានច្រើន” ។ ចំនុចសំខាន់គឺត្រូវ បរិភោគអាហារក្នុងបរិមាណល្មមសមរម្យ តែក៏មិនមែន បង្អត់ខ្លួនអ្នកឱ្យឃ្លានខ្លាំងនោះទេ ។

៤. គេងអោយបានច្រើនក្នុងបន្ទប់ដែលមានខ្យល់ចេញចូលល្អ

ការសម្រាក មានសារៈសំខាន់ទាំងសម្រាប់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ពីព្រោះវាបំពេញកម្លាំងរបស់អ្នកឡើងវិញបន្ទាប់ពីធ្វើការហត់ពេញមួយថ្ងៃ ។ ប្រព័ន្ធរាងកាយទាំងមូលរបស់អ្នក នឹងជួបបញ្ហាពេលដែលអ្នកគេងមិនបានគ្រប់គ្រាន់ ។ ដូច្នេះ ការសម្រាកបានគ្រប់គ្រាន់ មិនមែនសម្រាប់តែភាពស្រស់ស្អាត នោះទេ។ ប្រសិនបើអ្នករស់នៅក្នុងទីក្រុងដែលសំបូរទៅដោយយានយន្ត និងសារជាតិពុល អ្នកគួរតែពិចារណាក្នុងការទិញម៉ាស៊ីនបន្សុទ្ធខ្យល់ដើម្បីប្រើប្រាស់ក្នុងបន្ទប់គេងរបស់អ្នក ។ បើទោះវិធីសាស្រ្តនេះត្រូវការចំណាយពិតមែន ប៉ុន្តែម៉ាស៊ីនបន្សុទ្ធខ្យល់ ច្រោះភាគល្អិតនៃលម្អងតូចៗ ពពួកផ្សិត និងជាតិពុលផ្សេងៗចេញសម្រាប់អ្នក។

៥. ងូតទឹកអោយបានញឹកញាប់

អ្នកគួរតែសម្អាតជាតិខ្លាញ់ ធូលីដី កោសិកាចាស់ និងជាតិពុលដែលប្រមូលផ្តុំនៅលើស្បែកចេញ ដើម្បីបង្ការកុំអោយ សារធាតុទាំងអស់នេះ ស្រូបចូលទៅក្នុងចរន្តឈាមវិញ នាំអោយស្ទះរន្ធញើស និងធ្វើអោយស្បែកស្រអាប់គ្មានជីវជាតិ ។

៦. ប្រកាន់ខ្ជាប់ឥរិយាបថល្អ

អ្នកត្រូវប្រុងប្រយ័ត្នចំពោះឥរិយាបថរបស់អ្នកដូចជា ការអង្គុយ ការឈរ និងការធ្វើចលនា ។ នៅពេលដែលអ្នកដើរ ត្រូវដាក់ស្មាទៅក្រោយ ងើយក្បាលអោយខ្ពស់ និងប្រើប្រាស់សាច់ដុំពោះរបស់អ្នក ។ ចៀសវាងការអង្គុយកោងខ្នង ឬ អង្គុយវៀចស្មាមួយចំហៀង ។ ការប្រកាន់ឥរិយាបថល្អ គឺជាវិធីដ៏អស្ចារ្យមួយក្នុងការបង្កើនទំនុកចិត្ត សុខភាព និងគុណតម្លៃរបស់ខ្លួន ។

៧. ធ្វើលំហាត់ប្រាណមួយចំនួន

នៅពេលដែលអ្នកមានភាពស្វាហាប់ អ្នកកំពុងតែថែរក្សាសាច់ដុំអ្នកអោយរឹងមាំ ធ្វើអោយចរន្តឈាមអ្នករត់ស្រួល និងផ្តល់អ៊ុកស៊ីសែនដល់កោសិការបស់អ្នក ។ អ្នកត្រូវធ្វើអោយជីវិតក្នុងមួយថ្ងៃរបស់អ្នក សកម្ម និងមានភាពរីករាយ។ ការរក្សាអោយបាននូវកម្លាំងចិត្ត និងទម្លាប់ប្រចាំថ្ងៃ គឺមានភាពងាយស្រួល និងសាមញ្ញ ប្រសិនបើដំណើរការនៃការធ្វើនោះផ្តល់នូវភាពសប្បាយរីករាយ។ អ្នកគួរសាកល្បងហាត់យូហ្គា រាំសង្វាក់សាំបា លេងកីឡាវាយកូនបាល់ ធ្វើការរត់ និងទៅកន្លែងហាត់ប្រាណ ។

៨. កុំបណ្តាលអោយស្បែកអ្នកស្ងួតខ្លាំងពេក

ស្បែកស្ងួត និងខ្វះភាពភ្លឺថ្លា គឺមិនមានសុខភាពល្អនោះទេ ។ ស្បែកស្ងួតធ្វើអោយមើលទៅគ្មានជីវជាតិ ស្រអាប់ និងលេចចេញនូវស្នាមជ្រាវជ្រួញ ។ ផ្ទុយទៅវិញ ស្បែកដែលមានសំណើម គឺភ្លឺថ្លា និងមានសុខភាពល្អ ។

៩. ការធ្វើសម្មាធិ

គ្រប់ទម្រង់នៃការធ្វើសម្មាធិ អាចជួយកាត់បន្ថយភាពតានតឹង និងធ្វើអោយសុខភាពប្រសើរឡើង ។ អ្នកត្រូវធ្វើសម្មាធិនៅពេលព្រឹកមុនពេលចាប់ផ្តើមថ្ងៃថ្មីរបស់អ្នក ។ ការធ្វើសម្មាធិនៅពេលព្រឹក មុនធ្វើអី្វផ្សេង នោះអ្នកនឹងអាចត្រៀមថាមពល និងរាងកាយអ្នកមុនពេលជួបនឹងស្ថានការណ៍ដែលអាចផ្តល់នូវភាពតានតឹងដល់អ្នក។

ព័ត៌មានថ្មីៗ

ការបារម្ភអំពីសុខភាពរបស់អ្នកគឺជាកាតព្វកិច្ចរបស់យើង៖ ការបរិភោគអោយមានសុខភាពល្អ
ស្វែងយល់បន្ថែម >

មន្ទីរពេទ្យអន្តរជាតិអរៀនដា គឺជាមន្ទីរពេទ្យធំមួយ ក្នុងចំណោមមន្ទីរពេទ្យនានា នៅប្រទេសកម្ពុជា
ស្វែងយល់បន្ថែម >

មន្ទីរពេទ្យអន្តរជាតិ អរៀនដា ប្តេជ្ញាចិត្តក្នុងការផ្តល់ជូនអ្នកជំងឺរបស់យើងនូវបច្ចេកវិទ្យាទំនើបបំផុត
ស្វែងយល់បន្ថែម >

ការបារម្ភអំពីសុខភាពរបស់អ្នកគឺជាកាតព្វកិច្ចរបស់យើង៖ ការបរិភោគអោយមានសុខភាពល្អ
ស្វែងយល់បន្ថែម >

មន្ទីរពេទ្យអន្តរជាតិអរៀនដា គឺជាមន្ទីរពេទ្យធំមួយ ក្នុងចំណោមមន្ទីរពេទ្យនានា នៅប្រទេសកម្ពុជា
ស្វែងយល់បន្ថែម >

មន្ទីរពេទ្យអន្តរជាតិ អរៀនដា ប្តេជ្ញាចិត្តក្នុងការផ្តល់ជូនអ្នកជំងឺរបស់យើងនូវបច្ចេកវិទ្យាទំនើបបំផុត
ស្វែងយល់បន្ថែម >

ព័ត៌មានថ្មីៗ

ដៃគូសហការរបស់យើង

០២៣ ២៣២ ៧៨៩ / ០៧៨ ២៣៣ ៧៨៩ / ០៩៦ ៦២៣៣ ៧៨៩
ត្រូវការរថយន្តសង្គ្រោះបន្ទាន់.
បើកដំណើរការ24ម៉ោង

Call Orienda
០១៦ ៥៩៣ ៧៨៩ / ០១២ ៥៩៣ ៧៨៩
បើកដំណើរការ24ម៉ោង

ផ្ញើរសារមកកាន់អ៊ីមែលរបស់យើង

ផែនទី និងទីតាំង

Our Partners Grid

ដៃគូរសហការរបស់យើង

Partner
Partner
Partner
Partner
Partner
Partner
Partner
Partner
Partner
Partner
Partner
Partner
AIA
Assurnet
Blueventure
Dai-ichi Life
Dara Insurance
East Insurance
Etiqa
Forte Life
Fortune Life
FWD
GC Life
Infinity Insurance
LHSBI Insurance
Manulife
People Partners
Safetynet
Sovannaphum Life
Titan Stone
Asian Assistance
Euro Center
Fetia
Henner
Luma
QPNL

០២៣ ២៣២ ៧៨៩ / ០៧៨ ២៣៣ ៧៨៩ / ០៩៦ ៦២៣៣ ៧៨៩
្រូវការរថយន្តសង្គ្រោះបន្ទាន់.
បើកដំណើរការ24ម៉ោង

Call Orienda
០១៦ ៥៩៣ ៧៨៩ / ០១២ ៥៩៣ ៧៨៩
បើកដំណើរការ24ម៉ោង

ផ្ញើរសារមកកាន់អ៊ីមែលរបស់យើង

ផែនទី និងទីតាំង

Privacy Policy|Terms of Services|Cookies Policy

© 2022 Orienda Internation Hospital

Steung Mean Chey, Khan Mean Chey, Phnom Penh

All rights reserved.