មន្ទីរពេទ្យអន្តរជាតិ អរៀនដាគឺជាមន្ទីរពេទ្យធំមួយក្នុងចំណោមមន្ទីរពេទ្យធំៗទូទាំងប្រទេសកម្ពុជា
មន្ទីរពេទ្យអន្តរជាតិអរៀនដា ត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់ព្យាបាលអ្នកជំងឺ យើងមានក្រុមវេជ្ជបណ្ឌិត និងបុគ្គលិកសុទ្ធសឹងតែមានបទពិសោធន៍យូរឆ្នាំ។ យើងបានវិនិយោគទឹកប្រាក់ចំនួន ២១លានដុល្លារអាមេរិក លើគម្រោងសាងសង់ មន្ទីរពេទ្យអន្តរជាតិ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ៦៦ ផ្លូវលេខ ៣១cc ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មន្ទីរពេទ្យអន្តរជាតិអរៀនដា មានផ្នត់គំនិតក្នុងបង្កើតភាពផ្សារភ្ជាប់គ្រប់ផ្នែកនៃអគារទាំងអស់រួមគ្នា ដោយមានផ្លូវឆ្លងកាត់ពីអគារមួយទៅអគារមួយទៀត។ អគារនៃមន្ទីរពេទ្យទាំងមូលត្រូវបានបែងចែកជា២ ក្នុងនោះដែរយើងមានអគារទី១ គឺមាន៤ជាន់ សម្រាប់ពិនិត្យ និងពិគ្រោះជំងឺ (OPD) ព្រមទាំងមានផ្លូវឆ្លងកាត់នៃផ្នែកខាងស្តាំអគារដែលភ្ជាប់ជាមួយអគារទី២ គឺមាន២១ជាន់ សម្រាប់អ្នកជំងឺសម្រាកព្យាបាល (IPD) ។ ក្រៅពីនោះយើងមានជាន់ទី២២ ដែលជាចំណតឧទ្ធម្ភាគចក្រ ដើម្បីផ្តល់ភាពងាយស្រួលក្នុងបញ្ជូនអ្នកជំងឺ ឬក៏ផ្នែកវេជ្ជសាស្ត្រណាមួយ ចំពោះស្ថានភាពសង្គ្រោះបន្ទាន់ និងចាំបាច់ក្នុងប្រការណាមួយ។
មន្ទីរពេទ្យអន្តរជាតិអរៀនដា ផ្តល់ការថែទាំអ្នកជំងឺលើសពីការរំពឹងទុក យើងមានទីតាំងធំទូលាយដែលផ្តល់ភាពងាយស្រួលដល់អ្នកជំងឺព្យាបាលខ្លួន និងឆាប់ជាសះស្បើយ។ ចំពោះអគារ និងបន្ទប់វះកាត់របស់យើងគឺបានបំពាក់នូវឧបករណ៍ក្នុងការទប់ស្កាត់ការឆ្លងមេរោគពីខាងក្រៅចូលមកខាងក្នុង ដើម្បីការពារអ្នកជំងឺពីគ្រោះថ្នាក់ផ្សេងៗ ហើយលើសពីនេះទៅទៀតយើងមានបន្ទប់វះកាត់ បន្ទប់សម្ភព និងបន្ទប់សង្គ្រោះបន្ទាន់ ដែលបានបំពាក់នូវគ្រឿងបរិក្ខារទំនើបៗជំនាន់ចុងក្រោយ ដោយផ្អែកលើស្តង់ដារសុវត្ថិភាព និងស្របច្បាប់ តាមបែបស្តង់ដារមន្ទីរពេទ្យអន្តរជាតិរបស់ប្រទេសសិង្ហបុរី។ រាល់គ្រឿងបរិក្ខារទាំងអស់ និងស្តង់ដារនៃការរៀបចំបន្ទប់គ្រប់ផ្នែកទាំងអស់ សុទ្ធតែមានស្តង់ដារ និងទទួលស្គាល់ពីបណ្តាប្រទេសអ្នកប្រើប្រាស់ទូទាំងសកលលោក។
មន្ទីរពេទ្យអន្តរជាតិអរៀនដា បានរចនាអគារ និងបន្ទប់សម្រាកព្យាបាលរបស់អ្នកជំងឺដោយផ្អែកលើបទពិសោធន៍របស់អ្នកជំងឺផ្ទាល់ និងគិតអំពីផាសុខភាពជាចំបង ដោយផ្តល់នូវអគារ និងហេដ្ឋារចនាសម្ព័ន្ធបែបរុក្ខជាតិពណ៌បៃតងមួយ អាចជម្រុញទំនុកចិត្ត និងបង្កើតអារម្មណ៍វិជ្ជមាន មិនត្រឹមតែចំពោះអ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ភ្ញៀវ និងបុគ្គលិកមន្ទីរពេទ្យទាំងមូលផងដែរ។ យើងជឿជាក់ថាការធ្វើដូច្នេះ ជាការផ្តល់អត្ថប្រយោជន៍មួយ ដើម្បីពន្លឿនដំណើរការព្យាបាលរបស់អ្នកជំងឺឲ្យឆាប់ជាសះស្បើយ។ អគារនេះមានរចនាបទធំទូលាយប្រៀបបានដូចជាខន់ដូរ ដែលផ្តល់នូវឯកជនភាព និងអាចធ្វើឲ្យអ្នកជំងឺ មានអារម្មណ៍ថាកំពុងស្នាក់នៅផ្ទះរបស់ពួកគាត់ ព្រមទាំងត្រូវបានកាត់បន្ថយភាពភ័យខ្លាចទាំងស្រុង។ កន្លែងរង់ចាំរបស់យើងបំពាក់ដោយម៉ាស៊ីនត្រជាក់បច្ចេកវិទ្យាចុងក្រោយដែលនាំមកនូវខ្យល់បរិសុទ្ធ លើសពីនេះយើងមានបានគិតអំពីអាហារសុខភាពដែលស្របទៅតាមអាការៈរបស់អ្នកជំងឺម្នាក់ៗ ។