មន្ទីរពេទ្យអន្តរជាតិ អរៀនដា ប្តេជ្ញាចិត្តថានឹងនាំយកនូវបច្ចេកវិទ្យាទំនើបបំផុត និងស្តង់ដារអន្តរជាតិដើម្បីបំពេញតម្រូវការរបស់អ្នកជំងឺ
គោលដៅរបស់ មន្ទីរពេទ្យអន្តរជាតិ អរៀនដា គឺក្លាយជាមជ្ឈមណ្ឌលថែទាំសុខភាពមួយដែលផ្តល់សេវាកម្មល្អ និងឈានមុខគេបំផុតក្នុងឧស្សាហកម្មថែទាំសុខភាពរបស់កម្ពុជា។ នេះគឺជាការប្តេជ្ញាចិត្តដ៏ខ្ពស់បំផុតរបស់យើង ក្នុងការនាំយកមកនូវគ្រឿងបរិក្ខារ ដែលជាបច្ចេកវិទ្យាវេជ្ជសាស្រ្តទំនើបៗ និងជំនាន់ចុងក្រោយគេបង្អស់ ដែលអាចបង្កើននូវគុណភាព សុវត្ថិភាព ក្នុងការវាយតម្លៃច្បាស់លាស់ ការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងផ្តល់ភាពងាយស្រួលសម្រាប់អ្នកជំងឺរបស់យើង។
ក្នុងនោះរួមមាន ៖
ប្រព័ន្ធកាំរស្មីអ៊ិច (X-ray) ជាមួយនឹងឧបករណ៍ចាប់សញ្ញាឌីជីថល
ECOTRON គឺជាក្រុមហ៊ុនឯកទេសរបស់កូរ៉េខាងត្បូង ត្រូវបានបង្កើតឡើងក្នុងខែតុលា ឆ្នាំ 2005 ដែលមានឯកទេសក្នុងការផលិត ម៉ាស៊ីនថតកាំរស្មីអ៊ិច, ប្រព័ន្ធកាំរស្មីអ៊ិចចល័ត, ប្រព័ន្ធកាំរស្មីអ៊ិចក្នុងការវះកាត់ C-arm និងមានម៉ាស៊ីនថតកាំរស្មីអ៊ិចជំនាន់ចុងក្រោយជាច្រើន ដែលមានវិញ្ញាបនប័ត្រទទួលស្គាល់ពីអន្តរជាតិផ្សេងៗដូចជា CE, ISO, FDA ជាដើម។ ECOTRON ត្រូវបានគេទទួលស្គាល់ថា ជាក្រុមហ៊ុនផលិតឧបករណ៍វេជ្ជសាស្រ្តឈានមុខគេរបស់ពិភពលោកតាមរយៈការច្នៃប្រឌិតជាបន្តបន្ទាប់នៅក្នុងវិស័យវិទ្យុសកម្ម។ ពួកគេមានប្រព័ន្ធកាំរស្មីអ៊ិច EXS-SERIES ដែលត្រូវបានរចនាឡើងសម្រាប់ប្រតិបត្តិការ និងគិតពីសុវត្ថិភាពរបស់អ្នកជំងឺជាមួយនឹងសមាសធាតុពិសេសដែលត្រូវបានរចនាឡើង ដើម្បីកាត់បន្ថយសំឡេងរំខានពីអេឡិចត្រូមេកានិច។
ឧបករណ៍ឌីជីថលសម្រាប់ថតអេកូសុដន់
ក្រុមហ៊ុន BEMEMS Co., Ltd. គឺជាក្រុមហ៊ុនឯកទេសរបស់ប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីឆ្នាំ 1997 មកបានទទួលជោគជ័យក្នុងការផលិត ឧបករណ៍សម្រាប់ថតអេកូសុដន់ ដោយបច្ចេកទេសរបស់ខ្លួនផ្ទាល់។
BEMEMS គឺជានិមិត្តសញ្ញារបស់ ‘THE BEST MEDICAL ITEMS’ ដែលមានស្នាដៃក្នុងការផលិតគ្រឿងបរិក្ខារពេទ្យតាមរយៈបទពិសោធន៍ដ៏សម្បូរបែប និងបច្ចេកវិទ្យារបស់ពួកគេ។
ហើយឧបករណ៍ឌីជីថលសម្រាប់ថតអេកូសុដន់ លំដាប់កំពូលរបស់យើងផ្តល់ជូននូវ ៖
– ការថតអេកូសុដន់ លក្ខណៈពិសេសតាមបែបឌីជីថល ជាមួយនឹងឧបករណ៍ចាប់ រូបភាពកម្រិត 24X30 និងការរួមបញ្ចូលគ្នានៃ W & Rh សម្រាប់រូបភាពឌីជីថល។
– Pink view-DR plus គឺធ្វើឲ្យការថតអេកូសុដន់តាមបែបឌីជីថល កាន់តែប្រសើរឡើង និងច្បាស់លាស់ក្នុងការពិនិត្យមហារីកសុដន់ជាមួយនឹង កម្មវិធីប្រើប្រាស់បែបងាយស្រួលបំផុត។
– កាត់បន្ថយការឈឺចាប់ ជាមួយហ្នឹងមុខងារសុវត្ថិភាពក្នុងការរំកិល និងការគ្រប់គ្រងការបង្ហាប់ ជាមួយបច្ចេកវិទ្យាMICOM
– ការបញ្ជាទាំងអស់នៅក្នុងប្រព័ន្ធតែមួយ ជាមួយការកំណត់ទីតាំងស្តង់ដារដោយស្វ័យប្រវត្តិ (ASP)
– ភាពស៊ីមេត្រីគ្នាជាមួយបច្ចេកវិទ្យា DICOM
– រូបភាពមានកម្រិតខ្ពស់រហូតដល់ (SID 660mm)
– ជាមួយនឹងកុងតាក់សង្គ្រោះបន្ទាន់ចំនួន 02 សម្រាប់ការប្រុងប្រយ័ត្នសុវត្ថិភាពអ្នកជំងឺ
GE-Healthcare
GE Healthcare ផ្តល់នូវបច្ចេកវិទ្យា និងសេវាកម្មវេជ្ជសាស្រ្ដ ដែលកំពុងបង្កើតយុគសម័យថ្មី នៃការថែទាំអ្នកជំងឺនៅក្នុងបណ្តាប្រទេសជាង 160ប្រទេស ទូទាំងពិភពលោកចាប់តាំងពីឆ្នាំ 1994។ GE Healthcare ត្រូវបានគេទទួលស្គាល់ថាមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាដែលប្រឈមធំៗ នៅក្នុងប្រព័ន្ធថែទាំសុខភាព តាមរយៈជំនាញដ៏ពិនប្រសព្វ របស់ពួកគេក្នុងរូបភាពវេជ្ជសាស្ត្រ បច្ចេកវិទ្យាព័ត៌មាន នៃវេជ្ជសាស្ត្រ, ការធ្វើរោគវិនិច្ឆ័យ, ប្រព័ន្ធត្រួតពិនិត្យអ្នកជំងឺ, ការស្រាវជ្រាវវេជ្ជសាស្ត្រ, ការត្រួតពិនិ្យបច្ចេកវិទ្យាផលិតជីវឱសថមុនសម្រេចដាក់ឲ្យប្រើប្រាស់ និងសេវាកម្មដោះស្រាយវេជ្ជសាស្ត្រជាច្រើនទៀត។ ចក្ខុវិស័យរបស់ពួកគេគឺ” healthymagination” ហើយក្នុងថ្ងៃអនាគត ពួកគេចូលរួមជាមួយបណ្តាប្រទេសទូទាំងសកលលោកឲ្យបន្តបង្កើតការច្នៃប្រឌិត ដោយផ្តោតលើការកាត់បន្ថយការចំណាយ ការបង្កើនលទ្ធភាពប្រើប្រាស់ ការកែលម្អគុណភាព និងការជួយគ្រូពេទ្យផ្តល់នូវការថែទាំអ្នកជំងឺដ៏ល្អបំផុតតាមដែលអាចធ្វើទៅបាន។មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានជំនាញ និងបទពិសោធន៍លើផ្នែកអេកូ សម្ភព និងរោគស្ត្រី ដែលអាចផ្តល់នៅអត្ថប្រយោជន៍ដល់អ្នកជំងឺដូចជា ៖
– Voluson P8 – សម្រាប់បច្ចេកវិទ្យាជឿនលឿនតាមរយៈការស្កែនមិនពិបាក
• Enhanced colour Doppler – ប្រើសម្រាប់ថតរូបភាពវេជ្ជសាស្ត្រផ្សេងគ្នា ទៅតាមលំហូរ
• Exceptional penetration with consistent image quality – ប្រើប្រាស់សំរាប់ថតរូបវេជ្ជសាស្ត្រ សម្រាប់កន្លែងដែលពិបាកៗរបស់អ្នកជំងឺ
• One-touch image optimization – ប្រើសម្រាប់ការថតរូបភាពវេជ្ជសាស្ត្រយ៉ាងលឿន និងមានប្រសិទ្ធភាព
កាឆ្លុះអេកូពិនិត្យប្រព័ន្ធសសៃរឈាមបេះដូង
មន្ទីរពេទ្យអន្តរជាតិ អរៀនដា ធានាថាយើងបន្តស្ថិតនៅលើកំពូលនៃបច្ចេកវិទ្យាចុងក្រោយបង្អស់នៅក្នុងផ្នែកអេកូសាស្ត្រ។ ប្រព័ន្ធអេកូ GE Vivid T8 ជាមួយនឹងភាពឆ្លាតវៃរបស់វា ធ្វើឲ្យបទពិសោធន៍នៃការមើលរូបភាពកាន់តែប្រសើរឡើង កាត់បន្ថយការបញ្ជាដោយដៃផ្ទាល់ និងជួយកែលម្អប្រសិទ្ធភាពនៃដំណើរការការងាររបស់យើងតាមរយៈដំណើរការស្វ័យប្រវត្តិ។ វាមានពហុជំនាញ ក្នុងការឆ្លុះអេកូប្រព័ន្ធសរសៃឈាមបេះដូង ដែលត្រូវបានរចនាឡើងសម្រាប់ផ្តល់ភាពជឿជាក់បានថារូបភាពថត ពីចង្វាក់បេះដូង គឺច្បាស់ មិនថាសសៃរឈាមបេះដូងមានភាពមមាញឹកយ៉ាងណាក៏ដោយ។ វាមានសមត្ថភាពបន្ថែមក្នុងការថតរូបភាពវេជ្ជសាស្ត្រ 2D សម្រាប់មនុស្សពេញវ័យ, កុមារ, គភ៌/សម្ភព, សរសៃឈាម ឫគ្រឿងក្នុង, ក្រលាន, ពោះ, ខួរក្បាល, សន្លាក់ឆ្អឹង ឫសសៃរសន្លាក់ និង ពោះវៀន ។
គុណភាព សមត្ថភាព និងគុណតម្លៃ
វាគឺជាម៉ាស៊ីនឆ្លុះអេកូលំដាប់ថ្នាក់ពិភពលោក ដែលត្រូវបានរចនាឡើងសម្រាប់តម្រូវចិត្តអ្នកប្រើប្រាស់។ វាអាចបង្កើតគុណភាពរូបភាពនៃរោគវិនិច្ឆ័យដែលមានសភាពច្បាស់មិនអាចកាត់ថ្លៃបាន ដែលប្រើបច្ចេកវិទ្យា GPU Beamformer ចុងក្រោយគេ ក្នុងការថតរូបភាពវេជ្ជសាស្ត្រអាម៉ូនិក, ការថតរូបភាពវេជ្ជសាស្ត្រក្នុងបរិវេណ CrossXbeam និង Speckle Reduction Imaging (SRI) ដើម្បីឲ្យដំណើរការនៃការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ។
ប្រព័ន្ធអេកូ Versana Active™ ផ្តល់នូវសមត្ថភាពក្នុងការថតរូបភាពវេជ្ជសាស្ត្រក្នុងការបញ្ជារដោយប្រើកំលាំងស្រាល ហើយអាចធ្វើវាដោយដៃ ចំពោះរាល់សកម្មភាពក្នុងការពិនិត្យយើងអាចធ្វើការបញ្ជាពីចម្ងាយបាន។ គុណតម្លៃ របស់ម៉ាស៊ីន គឺវេជ្ជបណ្ឌិតងាយស្រួលយកតាមខ្លួន មិនថាដាក់ក្នុងបន្ទប់ពិនិត្យ ឬក៏ក្នុងការិយាល័យ វាមានសមត្ថភាពដូចជាកុំព្យូទ័រយួរដៃ១ចឹង។
9100c NXT Anesthesia
9100c NXT គឺជាដំណោះស្រាយការប្រើថ្នាំសន្លប់ច្បាស់លាស់ ដែលមានសារៈសំខាន់បំផុតចំពោះការថែទាំអ្នកជំងឺ។ ម៉ាស៊ីននេះមានសមត្ថភាពយល់ដឹងអំពីតំបន់ ឫបរិវេណដែលត្រូវចាក់ថ្នាំស្ពឹកយ៉ាងច្បាស់ និងគួរឲ្យទុកចិត្ត យើងផ្តល់ឲ្យអ្នកជំងឺរបស់យើងនូវការថែទាំជាចំបង និងសុវត្ថិភាពដែលពួកគេសមនឹងទទួលបាន។ គុណសម្បត្តិមួយចំនួនរបស់វាគឺ៖
• ភាពជាក់លាក់ – អនុញ្ញាតឲ្យយើងផ្តល់ការប្រើថ្នាំសន្លប់ប្រកបដោយប្រសិទ្ធភាព និងមានការជាសះស្បើយយ៉ាងឆាប់រហ័ស
• ភាពបត់បែន – អាចជួយកំណត់មាត្រដ្ឋានបានច្បាស់លាស់នៃប្រភេទអ្នកជំងឺ និងនីតិវិធីក្នុងការវះកាត់
• ភាពជឿជាក់ – ដោយផ្អែកលើ GE/Datex Ohmeda ដែលមានអាយុកាលលើសពី100ឆ្នាំនៃការច្នៃប្រឌិត និងទំនុកចិត្ត
Magnetic Resonance, SignaCreator
មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានមោទនភាពចំពោះការនាំមកនូវបច្ចេកវិទ្យាទំនើប និងរូបភាពវេជ្ជសាស្ត្រក្នុងការវិនិច្ឆ័យរោគគុណភាពលំដាប់ពិភពលោក។ GE SIGNA Creator ត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវរូបភាពវេជ្ជសាស្ត្រដែលមានគុណភាពខ្ពស់លើ FOV (Field of View) ធំជាងបើប្រៀបធៀបទៅនឹងប្រព័ន្ធ MR (Magnetic Resonance) ។ វាមានបច្ចេកវិទ្យា OpTix Optical RF ដែលផ្តល់នូវការបំប្លែងសញ្ញា analog-to-digital ដែលមានគុណភាពខ្ពស់ ហើយអាចផ្តល់នូវការកើនឡើងនៃ SN (Signal-to-Noise Ratio) ដល់ទៅ 27% បើប្រៀបធៀបទៅនឹងប្រព័ន្ធ MR ផ្សេងទៀត។ អត្ថប្រយោជន៍ផ្សេងទៀតរួមមាន ៖
1) Needle-free applications – អនុញ្ញាតឲ្យវេជ្ជបណ្ឌិតរបស់យើងធ្វើការស្កេន MR ដោយមិនចាំបាច់រាវរកកន្លែងដែលត្រូវស្កេន។ វាមិនតម្រូវឲ្យធ្វើការរាវរកកន្លែងដែលត្រូវស្កេន លើសពីនេះ វាផ្តល់នូវបទពិសោធន៍ល្អ និងសុវត្ថិភាពដល់អ្នកជំងឺរបស់យើង
2) Motion-free Applications- វាមិនផ្តល់ការរំខានកំឡុងពេលធ្វើការរស្កេនអ្នកជំងឺ។ វាជួយដោះស្រាយ និងសម្រួលលើបញ្ហារបស់វេជ្ជបណ្ឌិតរបស់យើងដែលអាចនឹងប្រឈម ដែលភ្ជាប់ជាមួយនឹងចលនារបស់អ្នកជំងឺរបស់យើងអំឡុងពេលថត MRI ជាពិសេសសម្រាប់អ្នកជំងឺវ័យចំណាស់ និងកុមារ។
3) Volume applications – the SIGNA Creator មានកម្មវិធីកម្រិតរូបភាព 3D ជាច្រើន ដែលអាចឲ្យគ្រូពេទ្យរបស់យើងទទួលបានរូបភាពដែលមានគុណភាពបង្ហាញច្បាស់។ កម្មវិធី 3D Volume អនុញ្ញាតឲ្យមានការថតរូប និងកម្រិតសំឡេងយ៉ាងឆាប់រហ័ស និងមានមុខងារ SNR (Signal-Noise Ratio) ដែលមានសមត្ថភាពខ្ពស់ក្នុងការបន្ថយសំឡេងរំខានពីខាងក្រៅ។
CT, Revolution Maxima
មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានគោលដៅនាំយកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងផ្លាស់ប្តូរបទពិសោធន៍នៃការប្រើប្រាស់ម៉ាស៊ីន CT ស្កេន។ យើងយល់ឃើញថាការថតរូបភាពវេជ្ជសាស្ត្រដែលប្រកបដោយគុណភាព មិនត្រឹមតែជាការរួមបញ្ចូលជាមួយនឹងគុណភាពនៃការថែទាំអ្នកជំងឺតែប៉ុណ្ណោះទេ ប៉ុន្តែវាជួយសម្រួលក្នុងការកំណត់ទីតាំងស្វ័យប្រវត្តិរបស់បច្ចេកវិទ្យា AI Revolution Maxima ដើម្បីកាត់បន្ថយចំណុចខ្វះខាត និងហានិភ័យក្នុងអំឡុងពេលថតរូបវេជ្ជសាស្ត្ររបស់អ្នកជំងឺ។ ដោយហេតុនេះ ការបង្ការហានិភ័យដែលអាចនាំឲ្យមានការកើនឡើងដល់ទៅ 38% នៃកម្រិតថ្នាំ និងរហូតដល់ 22% នៃសំឡេងរំខានក្នុងរូបភាព។
កាមេរ៉ា Xtream របស់វាប្រើបច្ចេកវិទ្យាវាស់ជម្រៅតាមពេលវេលាជាក់ស្តែង ដើម្បីបង្កើតជាគម្រូ 3D នៃរាងកាយរបស់អ្នកជំងឺ។ បន្ទាប់មកវាចាប់យកចំណុច ស៊ីជម្រៅ ដើម្បីបញ្ជាក់ចំណុចកណ្តាលនៃជួរស្កេន ហើយវាចាប់ផ្តើមតម្រឹមដោយស្វ័យប្រវត្តិទៅតាមអង្កត់ផ្ចិត ។ កម្មវិធីកាត់បន្ថយកម្រិតថ្នាំដែលមានកម្មសិទ្ធិរបស់ GE ASiR-V គឺជាកម្មវិធីបង្កើតឡើងសម្រាប់កាត់បន្ថយសំឡេងរំខាន និងបង្កើតចេញជាគម្រូដែលមានកម្រិតខ្ពស់ ផ្តល់ភាពងាយស្រួលឲ្យវេជ្ជបណ្ឌិតរបស់យើងទទួលបានរូបភាពវេជ្ជសាស្ត្រជាមួយនឹងកម្រិតថ្នាំតិចជាង 82% បើប្រៀបធៀបទៅនឹងការស្ថាបនារូបភាពឡើងវិញ។
BMD – Prodigy
ការវាស់កំហាប់ដង់ស៊ីតេឆ្អឹង ដោយប្រើប្រាស់ប្រព័ន្ធ DXA ដែលគួរជាទីទុកចិត្តបំផុតជាមួយនឹងបច្ចេកវិទ្យា narrow-angle fan beam ការរចនាដ៏រឹងមាំដែលកំណែទម្រង់ឡើងវិញប្រមាណជាង 30 ឆ្នាំ និងជាង 14,500 គ្រឿងដែលបានដំឡើងនៅទូទាំងពិភពលោក បូករួមទាំងអត្ថបទរាប់រយដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្តីឈានមុខគេ យើងអាចធានាបានថា Prodigy ពិតជាមានសមត្ថភាព ក្នុងការថែទាំអ្នកជំងឺរបស់យើង។ វាប្រើប្រាស់ឧបករណ៍ LYSO crystal detector ដែលផ្តល់នូវប្រសិទ្ធភាព និងដំណោះស្រាយថាមពលដ៏ល្អឥតខ្ចោះ។ លក្ខណៈពិសេសរបស់ Prodigy ក៏ជួយឱ្យយើងគ្រប់គ្រងទិន្នន័យអ្នកជំងឺរបស់យើងបានផងដែរ ដូចដែលវាអាចធ្វើបានដូចខាងក្រោម៖
– ពិនិត្យមើលលទ្ធភាពនៃការបាក់ ឬ ក៏ប្រេះឆ្អឹង
– វាស់កំហាប់ដង់ស៊ីតេឆ្អឹង (BMD) និងសមាសភាពរាងកាយ
– កំណត់ការប្រែប្រួលនៃឆ្អឹង ខ្លាញ់ និងការប្រែប្រួលសារធាតុខ្លាញ់
– ជួយក្នុងការធ្វើរោគវិនិច្ឆ័យជំងឺពុកឆ្អឹង
– ជំនួយក្នុងការសម្រេចចិត្តព្យាបាល
– តាមដានការឆ្លើយតបនៃជំងឺ ឫអាការៈក្រោយពេលព្យាបាល
– កំណត់ការព្យាបាលដល់អ្នកជំងឺ