ស្វែងរកវេជ្ជបណ្ឌិត
ជ្រើសរើសតាមឈ្មោះ ឯកទេស និងផ្សេងទៀត
ផ្ញើរសារសម្រាប់ការសាកសួរបន្ថែម
សួរអំពីការព្យាបាល និងសេវាកម្មរបស់យើង
ធ្វើការណាត់ជួប
កំណត់ពេលណាត់ជួបរបស់អ្នកតាមអ៊ីនធឺណិត
ចក្ខុវិស័យ និង បេសកកម្ម
ចក្ខុវិស័យរបស់យើង
បេសកកម្មរបស់យើង
ចក្ខុវិស័យរបស់យើងគឺ ដើម្បីក្លាយជាអ្នកផ្តល់សេវាថែទាំសុខភាពដែលឈានមុខគេ និងអាចជឿទុកចិត្តបាន។
បេសកកម្មរបស់យើង គឺដើម្បីផ្តល់នូវការថែទាំព្យាបាល និងគុណភាពសេវាកម្មដ៏ល្អបំផុត។
ប្រតិបត្តិការរបស់យើង
ទីតាំងរបស់យើង :
ទីតាំងរបស់យើងគឺ ស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញជាមួយនឹងអគារដែលសំបូរបែបទៅដោយគ្រឿងសង្ហារឹមបែបស៊ីវិល័យ និងត្រូវបានរចនាឡើងដើម្បីផ្តល់ការព្យាបាលប្រកបដោយវិជ្ជាជីវៈ។
គ្រឿងបរិក្ខារពេទ្យរបស់យើង :
គ្រឿងបរិក្ខារពេទ្យរបស់យើង គឺបំពាក់ទៅដោយបរិក្ខារពេទ្យទំនើបៗស្របតាមស្តង់ដារអន្តរជាតិ។
ក្រុមគ្រូពេទ្យជំនាញរបស់យើង :
ក្រុមគ្រូពេទ្យជំនាញៗរបស់យើងមានវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា ទាំងក្នុងស្រុក និងអន្ដរជាតិ។
គុណភាពនៃការផ្តល់សេវាកម្មរបស់យើង :
យើងផ្តោតសំខាន់ទៅលើគុណភាពនៃការព្យបាល និងផ្តល់សេវាកម្មដែលប្រកបដោយវិជ្ជាជីវៈ រហ័ស និងការថែទាំយ៉ាងយកចិត្តទុកដាក់ តាមរយៈឆ្លងកាត់ការជ្រើសរើសបុគ្គលិកយ៉ាងម៉ត់ចត់ បូករួមជាមួយនឹងការបណ្តុះបណ្តាលជាប្រចាំពីស្ថាប័នវេជ្ជសាស្ត្រក្នុងស្រុក និងអន្តរជាតិ ដើម្បីធានាបាននូវកម្រិតស្តង់ដារមួយនៃការថែទាំដែលប្រកបដោយវិជ្ជាជីវៈ។
ក្រុមសម្របសម្រួលការងាររបស់យើង :
ក្រុមការងារសម្របសម្រួលរបស់យើងរួមមាន ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ និងគណនេយ្យ ផ្នែកធនធានមនុស្ស ផ្នែកទីផ្សារ ផ្នែកព័ត៌មានវិទ្យា និងសវនកម្មផ្ទៃក្នុង។
ប្រព័ន្ធប្រតិបត្តិការរបស់យើង :
ប្រតិបត្តិការទាំងមូលរបស់យើងគឺត្រូវបាន គ្រប់គ្រងដោយប្រព័ន្ធដែលធានាបាននូវភាពត្រឹមត្រូវ មានប្រសិទ្ធភាព និងទាន់ពេលវេលា។