មន្ទីរពេទ្យអន្តរជាតិអរៀនដា នាំយកបច្ចេកវិទ្យាព្យាបាលផ្នែកឆ្អឹងកងនិងប្រព័ន្ធសរសៃប្រសាទជំនាន់ចុងក្រោយ មកកាន់ប្រទេសកម្ពុជា ។

នាថ្ងៃទី 19 ខែ តុលា ឆ្នាំ 2024 នេះមន្ទីរពេទ្យអន្តរជាតិអរៀនដាបានប្រារព្ធនូវ ពិធីសម្ភោធជាផ្លូវការ ផ្នែកឆ្អឹងកងនិងប្រព័ន្ធសរសៃប្រសាទ! ដោយមន្ទីរពេទ្យអន្តរជាតិអរៀនដា បានសហការជាមួយនឹង មន្ទីរពេទ្យ S Spine Hospital ដែលជាមន្ទីរពេទ្យឯកទេសព្យាបាលផ្នែកឆ្អឹងកងនិងប្រព័ន្ធសរសៃប្រសាទ ធំជាងគេនិងឈានមុខគេនៅឯប្រទេសថៃ។ក្រោមអធិបតីភាព លោកជំទាវ អ្នកឧកញ៉ា គួន ធីតា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យអន្តរជាតិអរៀនដា និង លោកវេជ្ជបណ្ឌិត Dittapong Boonampol ស្ថាបនិក នៃមន្ទីរពេទ្យ S-Spine Hospital!

ដោយមើលឃើញថាប្រជាពលរដ្ឋជាច្រើនតែងមាននូវបញ្ហាឆ្អឹងកងនិងប្រព័ន្ធសរសៃប្រសាទ ដែលមានផលពិបាកក្នុងការប្រកបជីវភាពប្រចាំថ្ងៃ។ ចំពោះលោកអ្នកដែលមានបញ្ហាដូចជា ឧស្សាហ៏ឈឺខ្នងខ្លាំង ចុករោយកញ្ចឹងក និងឈឺក្បាល, រាងកាយចុះខ្សោយពិបាកធ្វើចលនា, ស្ពឹក ឬ ញ័រ ឬបាត់បង់អារម្មណ៍នៅប្រអប់ដៃ ម្រាមដៃ ប្រអប់ជើង ឬម្រាមជើង, រឹងនៅផ្នែកខាងក្រោមនៃឆ្អឹងខ្នង ពិបាកធ្វើចលនា, ពិបាកអង្គុយ ឬឈរ, មានអាការៈសាច់ដុំកន្ត្រាក់ពេលធ្វើចលនា ឬពេលសម្រាក, ពេលប្រើចុង ឬ កែងជើង តែងមានការឈឺចុកចាប់ ខ្លាំង ទាំងនេះហើយគឺជារោគសញ្ញា ដែលបណ្តាលមកពី បញ្ហាឆ្អឹងកង និងប្រព័ន្ធសរសៃប្រសាទ។

នៅ មន្ទីរពេទ្យអន្តរជាតិអរៀនដា មានបច្ចេកទេសចុងក្រោយបង្អស់អាចជៀសវាងការវះកាត់បើកធំ បច្ចេកទេសថ្មីនេះព្យាបាលដោយប្រើម្ជុលតូចមួយភ្ជាប់កាំរស្មីឡាស៊ែ និងរលកវិទ្យុនៅចុងម្ជុលចូលទៅបាញ់ឌីសឆ្អឹងកងដែលលៀនអោយរួមចូលទៅវិញ។ ករណីមួយចំនួនដែលគៀបខ្លាំង គឺត្រូវការប្រើកាមេរ៉ាតូចដើម្បីជួយអោយមើលច្បាស់ជាងមុន ក្នុងគោលបំណងដើម្បីដកផ្នែកដែលគៀបសសៃប្រសាទចេញមកបានកាន់តែច្រើន ដែលការព្យាបាលដោយកាំរស្មីឡាស៊ែនេះចំណាយត្រឹមតែ ១ ទៅ ២ម៉ោងប៉ុណ្ណោះ ។ ឥឡូវនេះលោកអ្នកមិនចាំបាច់ចំណាយពេលវេលាចេញទៅក្រៅប្រទេសដើម្បីធ្វើការព្យាបាលទៀតនោះទេ!

ផ្នែកឆ្អឹងកង និងប្រព័ន្ធសរសៃប្រសាទ នៃមន្ទីរពេទ្យអន្តរជាតិអរៀនដា មានសេវាកម្ម ដូចជា:

     – ដុតឌីសឆ្អឹងខ្នងដោយកាំរស្មីឡាស៊ែ

     – ចាក់ស៊ីម៉ង់ឆ្អឹងខ្នង

     – វះកាត់ពង្រីកបណ្តូលឆ្អឹងកងដែលគៀប

     – វះកាត់ឆ្អឹងឌីសនៅកដែលខូចឬបាក់រួចចាប់ដែក

     – ការចាក់ថ្នាំតាមតំបន់ឆ្អឹងខ្នងដើម្បីបន្ថយការឈឺចាប់សសៃណាមួយ និងសេវាកម្មផ្សេងៗទៀត នៃបញ្ហាឆ្អឹងកង និងប្រព័ន្ធសរសៃប្រសាទ។

ពត័មានលម្អិតសូមទំនាក់ទំនងមកកាន់: 078 233 789 ឬ 081 811 789

Facebook page: Orienda International Hospital មន្ទីរពេទ្យអន្តរជាតិ អរៀនដា

អាស័យដ្ឋាន អគារលេខ ៦៦ ផ្លូវលេខ ៣១cc សង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យ រាជធានីភ្នំពេញ។

#SpineHospitalincambodia    #SpineHospital    #IVFHospitalinCambodiaP

latest news

Our Partners

023 232 789 /078 233 789 /096 6233 789
Emergencies-Appointments-Ambulance
Available 24 hours every day

Call Orienda
016 593 789 / 012 593 789
Available 24 hours every day

Message to our Mail

Map and Directions

Our Partners

023 232 789 /078 233 789 /096 6233 789
Emergencies-Appointments-Ambulance
Available 24 hours every day

Call Orienda
016 593 789 / 012 593 789
Available 24 hours every day

Message to our Mail

Map and Directions

Privacy Policy|Terms of Services|Cookies Policy

© 2022 Orienda Internation Hospital

Steung Mean Chey, Khan Mean Chey, Phnom Penh

All rights reserved.