យុទ្ធសាស្ត្រ ១០ ចំនុចក្នុងការជុំរុញកូនអ្នកអោយមានសុខភាពល្អ

កុមារភាគច្រើនធំធាត់ក្លាយទៅជាមនុស្សពេញវ័យដែលមានសុខភាពល្អ នៅក្រៅការថែទាំរបស់គ្រូពេទ្យជំនាញផ្នែកកុមារ។ ឪពុកមា្តយតែងតែព្យាយាមស្វែងរកទម្លាប់ល្អក្នុងការរស់នៅ ដើម្បីជួយពង្រឹងមុខងារប្រព័ន្ធភាពស៊ាំរបស់កូនបានល្អប្រសើរ ជួយដល់ការធំលូតលាស់ និងសុខុមាលភាពទូទៅរបស់កូន ដូចជាការរៀបចំផែនការសុវត្ថិភាពនិងសុខភាពសម្រាប់ស្ត្រីមានផ្ទៃពោះដោយធានាថាកុមារបានពាក់ខ្សែក្រវ៉ាត់ការពារបានត្រឹមត្រូវនៅអំឡុងពេលធ្វើដំណើរ។ ទោះបីជាវិធីសាស្រ្តទាំង ១០ ខាងក្រោមមិនងាយស្រួលក្នុងការធ្វើក៏ដោយ ប៉ុនែ្តវាជាវិធីសាស្ត្រសាមញ្ញដែលអាចអោយកុមារមានសុខភាពល្អ។

១. ជៀសវាងការស្រូបផ្សែងបារីពីមនុស្សជុំវិញខ្លួន

កុមារ និងទារកទើបនឹងកើតដែលស្រូបផ្សែងបារីដោយប្រយោល គឺងាយនឹងកើតហឺតជាញឹកញាប់ និងធ្ងន់ធ្ងរ ងាយនឹងឆ្លងមេរោគតាមរយៈផ្លូវដង្ហើម ត្រចៀក និងអាចឈានដល់ស្លាប់ភ្លាមៗ ដែលទាំងនេះគឺជាបញ្ហាមួយចំនួនក្នុងចំណោមបញ្ហាសុខភាពផ្សេងៗទៀត។

២. អោយកូនអ្នកបរិភោគបន្លែ និងផ្លែឈើអោយបានច្រើន

កុមារគ្រប់រូបត្រូវការសារធាតុចិញ្ចឹមដែលមានផ្ទុកនៅក្នុងបន្លែ និងផ្លែឈើមួយចំនួនដើម្បីជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់ពួកគេ។ សារធាតុចិញ្ចឹមទាំងនេះ អាចជំរុញអោយរាងកាយសំយោគនូវអាំងទែហ្វេរ៉ុង ដែលវាជាអង់ទីករស្ថិតនៅលើផ្ទៃកោសិកា មានតួនាទីជួយទប់ស្កាត់មេរោគ និងកោសិកាឈាមស ដែលជាអ្នកប្រឆាំងទៅនឹងការចម្លងរោគ។

៣. លើកទឹកចិត្តពួកគេអោយធ្វើលំហាត់ប្រាណជាលក្ខណៈគ្រួសារ

កុមារក៏ដូចមនុស្សពេញវ័យដែរ ការធ្វើលំហាត់ប្រាណផ្តល់អត្ថប្រយោជន៍ដល់ពួកគេតាមវិធីសាស្ត្រផ្សេងៗគ្នា ជាពិសេសប្រសិនបើការធ្វើលំហាត់ប្រាណនោះផ្តល់នូវភាពសប្បាយរីករាយជាមួយក្រុមគ្រួសារពួកគេទាំងនៅក្នុងផ្ទះ ឬនៅក្រៅផ្ទះក៏ដោយ ហើយសកម្មភាពហាត់ប្រាណទាំងនោះមានដូចជា ការរត់ ការលោតអន្ទក់ និងការរាំ។ នៅពេលដែលរាងកាយកុមារសកម្មជាប្រចាំថ្ងៃ វាអាចជួយអោយប្រព័ន្ធសរសៃឈាមបេះដូងកុមារមានសុខភាពល្អ ជួយអោយឆ្អឹងរឹងមាំ ពង្រឹងសាច់ដុំ និងជុំរុញដល់ការផលិតកោសិកា Natural killer ។ ប៉ុន្តែអ្នកត្រូវប្រាកដថាមិនធ្វើសកម្មភាពណាដែលខ្លាំងៗពេក កំឡុងពេលពីរម៉ោងមុនចូលគេង។

៤. បង្កើតទម្លាប់ចូលគេងអោយបានលឿន

ការគេងអោយបានត្រឹមត្រូវ និងគ្រប់គ្រាន់ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការលូតលាស់របស់កុមារ។ ការគេងមិនបានគ្រប់គ្រាន់ អាចអោយកុមារងាយនឹងកើតជម្ងឺ ដោយសារតែការថយចុះនៃប្រព័ន្ធភាពស៊ាំ ទាក់ទងទៅនឹងការប្រឆាំងមេរោគ និងកោសិកាមហារីក។ ការចូលគេងអោយបានទៀងទាត់ គឺមានអត្ថប្រយោជន៍បំផុត ដូច្នេះអ្នកគួរតែរក្សាម៉ោងចូលគេងអោយបានថេរ មិនថានៅថ្ងៃរៀន និងថ្ងៃចុងសប្តាហ៍។ តម្រូវការនៃការគេងមានភាពខុសគ្នាទៅតាមអាយុរបស់បុគ្គល ចំពោះកុមារ ពួកគេត្រូវគេងអោយបាន ១០ ទៅ ១៦ ម៉ោងក្នុងមួយថ្ងៃ។

៥. កំនត់រយៈពេលនៃការដុសធ្មេញ

នាឡិកាកំនត់ម៉ោងដុសធ្មេញដែលមានរយៈពេល ២ នាទី ឬ ក៏ជាកម្មវិធីឌីជីថលដែលមានបំពាក់តន្ត្រីបន្តិចបន្តួច អាចផ្កល់ភាពសប្បាយរីករាយដល់កុមារនៅពេលដែលពួកគេដុសធ្មេញ។ ធ្មេញដែលមិនបានព្យាបាលត្រឹមត្រូវ អាចបណ្តាលឱ្យមានការឈឺចាប់ខ្លាំង និងបង្គរជាមេរោគដែលនាំអោយប៉ះពាល់ដល់ការបរិភោគ ការនិយាយ ការលេង និង ការរៀន ។

៦. ច្រៀងលេងក្នុងពេលលាងដៃ

ការលាងដៃតែងតែសំខាន់ ប៉ុន្តែវាបានក្លាយទៅជារឿងដែលចាំបាច់នៅក្នុងកំឡុងពេលជម្ងឺរាតត្បាតកូវីដ១៩។ អ្នកត្រូវណែនាំកុមារអោយយល់ដឹងអំពីមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងការចម្លងមេរោគ ដោយលើកទឹកចិត្តពួកគេអោយច្រៀងចម្រៀងខួបកំណើតក្នុងពេលកំពុងលាងដៃជាមួយសាប៊ូ និងទឹកស្អាត។

៧. អនុញ្ញាតអោយពួកគេធ្វើការងារនៅក្នុងផ្ទះបាយ

ការផ្តល់អាហារដែលមានជីវជាតិដល់កុមារ គឺវាមិនដូចគ្នាទៅនឹងការបង្រៀនពួកគេអំពីទម្លាប់រស់នៅដែលប្រកបដោយសុខភាពល្អនោះទេ។ នៅពេលដែលកុមារជួយអ្នករៀបចំអាហារ ពួកគេនឹងរៀនអំពីរបៀបនៃការរៀបចំអាហារដែលមានជីវជាតិ ក៏ដូចជាជំនាញផ្សេងទៀត រួមមានការអត់ធ្មត់ និងការវាស់វែង។

៨. បង្រៀនកុមារអោយបង្ហាញពីអារម្មណ៍របស់ពួកគេ

សុខភាពផ្លូវចិត្តរបស់កុមារក៏សំខាន់ដូចសុខភាពផ្លូវកាយដែរ ដូច្នេះកុមារគួរតែយល់ដឹងអំពីសុខភាពផ្លូវចិត្តអោយបានឆាប់រហ័ស។ ឪពុកម្តាយគួរផ្តល់ចំណេះដឹងមូលដា្ឋនទាក់ទងនឹងសុខភាព និងសុវត្ថិភាពដល់កូនៗអ្នក ហើយណែនាំពួកគេអំពីវិធីសាស្ត្រក្នុងការគ្រប់គ្រងភាពតានតឹង ដោយធ្វើជាគំរូល្អ និងបង្រៀនពួកគេអំពី សារពាង្គកាយ ផ្លូវចិត្ត និងសង្គម។

៩. អោយកូនសំរាកនៅផ្ទះពេលដែលពួកគេឈឺ

ពេលខ្លះអ្នកមិនអាចបញ្ឈប់ពេលវេលាអោយនៅនឹងមួយកន្លែងបានទេ។ នៅពេលដែលកូនអ្នកឈឺ កុមារអាចមានឱកាសឆាប់ជាសះស្បើយលឿនក្រោយពីពួកគេបានសម្រាករយៈពេលពីរ ឬ បីថ្ងៃ។ កុមារដែលឈឺហើយនៅតែទៅសាលារៀន អាចប្រឈមនឹងហានិភ័យក្នុងការឆ្លងជម្ងឺបន្តបន្ទាប់ទៀត ឬ ក៏អាចចម្លងមេរោគទៅកាន់ក្មេងដ៏ទៃទៀតផងដែរ។

១០. អ្នកត្រូវធ្វើជាមនុស្សម្នាក់ដែលអាចអោយកូនៗយកគំរូតាម

វាមិនមែនជារឿងងាយនោះទេ ក្នុងការបង្រៀនកូនអ្នកអោយធ្វើល្អ។ ទោះបីជាយ៉ាងណាក៏ដោយ កុមារមិនអាចជៀសផុតពីយកគំរូតាមឪពុកម្តាយ ឬ អ្នកដែលមើលថែពួកគេនោះទេ។ ដើម្បីអោយកូនមានសុខភាពល្អ វិធីល្អបំផុតដែលឪពុកម្តាយអាចធ្វើបាន គឺត្រូវរស់នៅប្រកបដោយសុខភាព និងសុវត្ថិភាព។

ព័ត៌មានថ្មីៗ

ដៃគូសហការរបស់យើង

០២៣ ២៣២ ៧៨៩ / ០៧៨ ២៣៣ ៧៨៩ / ០៩៦ ៦២៣៣ ៧៨៩
ត្រូវការរថយន្តសង្គ្រោះបន្ទាន់.
បើកដំណើរការ24ម៉ោង

Call Orienda
០១៦ ៥៩៣ ៧៨៩ / ០១២ ៥៩៣ ៧៨៩
បើកដំណើរការ24ម៉ោង

ផ្ញើរសារមកកាន់អ៊ីមែលរបស់យើង

ផែនទី និងទីតាំង

Our Partners Grid

ដៃគូរសហការរបស់យើង

Partner
Partner
Partner
Partner
Partner
Partner
Partner
Partner
Partner
Partner
Partner
Partner
AIA
Assurnet
Blueventure
Dai-ichi Life
Dara Insurance
East Insurance
Etiqa
Forte Life
Fortune Life
FWD
GC Life
Infinity Insurance
LHSBI Insurance
Manulife
People Partners
Safetynet
Sovannaphum Life
Titan Stone
Asian Assistance
Euro Center
Fetia
Henner
Luma
QPNL

០២៣ ២៣២ ៧៨៩ / ០៧៨ ២៣៣ ៧៨៩ / ០៩៦ ៦២៣៣ ៧៨៩
្រូវការរថយន្តសង្គ្រោះបន្ទាន់.
បើកដំណើរការ24ម៉ោង

Call Orienda
០១៦ ៥៩៣ ៧៨៩ / ០១២ ៥៩៣ ៧៨៩
បើកដំណើរការ24ម៉ោង

ផ្ញើរសារមកកាន់អ៊ីមែលរបស់យើង

ផែនទី និងទីតាំង

Privacy Policy|Terms of Services|Cookies Policy

© 2022 Orienda Internation Hospital

Steung Mean Chey, Khan Mean Chey, Phnom Penh

All rights reserved.