គន្លឹះជួយកុមារអោយរក្សាទម្ងន់ដើម្បីអោយសុខភាពល្អ
វាពិតជាសំខាន់ណាស់នៅពេលដែលអ្នកដឹងអំពីសកម្មភាពមួយចំនួនដែលជួយកុមាររក្សាទម្ងន់ដើម្បីអោយមានសុខភាពល្អ នៅក្នុងខណៈពេលដែលអត្រាប្រេវ៉ាឡង់នៃការធាត់នៅក្នុងវ័យកុមារនៅតែបន្តកើនឡើង។ ការធាត់តាំងពីក្នុងវ័យកុមារ អាចបង្ករអោយទៅជាបញ្ហាសុខភាពមួយចំនួនរួមមាន ជំងឺទឹកនោមផ្អែមប្រភេទទី២ ជំងឺលើសឈាម និងបញ្ហាពិបាកដកដង្ហើមនៅពេលគេង។ ហេតុនេះ ការពិគ្រោះជាមួយនឹងអ្នកផ្តល់សេវាថែទាំសុខភាពពិតជាចាំបាច់ ប្រសិនបើអ្នកព្រួយបារម្ភអំពីទម្ងន់ និងរបបអាហាររបស់កូនអ្នក។ គន្លឹះមួយចំនួនខាងក្រោមអាចជួយអោយកូនអ្នកបង្កើតនូវទម្លាប់បរិភោគអាហារដើម្បីអោយមានសុខភាពល្អ ៖
- អោយកូនអ្នកបរិភោគបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិអោយបានច្រើន។
- បន្ថែមនូវផលិតផលទឹកដោះគោដែលមានជាតិខ្លាញ់ទាប ឬ គ្មាន ឬ អាហារដែលមានផ្ទុកជាតិទឹកដោះគោរួមមាន ឈីស និងយ៉ាអួរ ទៅក្នុងរបបអាហាររបស់កូនអ្នក។
- ជ្រើសរើសសាច់ដែលគ្មានជាតិខ្លាញ់ សាច់មាន់ ឬ សាច់ទាក្នុងស្រុក ត្រី សណ្តែកសៀង និងប្រភេទសណ្តែកដែលមានផ្ទុកជាតិប្រូតេអ៊ីន
- ជុំរុញអោយសមាជិកគ្រួសារអ្នកផឹកទឹកអោយបានច្រើន
- ត្រូវកំណត់បរិមាណនៃការទទួលទានពពួកភេសជ្ជៈផ្អែម ក៏ដូចជាការទទួលទានជាតិស្ករ និង ពពួកខ្លាញ់ឆ្អែតផងដែរ
- ចៀសវាង ឬ កាត់បន្ថយរបបអាហារសម្រន់ និងអាហារកែច្នៃសម្រាប់គ្រួសារអ្នក
កាត់បន្ថយពេលទំនេរ
ត្រូវធានាថាកូនអ្នកគេងបានគ្រប់គ្រាន់
ការគេងបានតិចពេកអាចមានទំនាក់ទនងជាមួយនឹងភាពធាត់ ដោយសារតែការគេងមិនគ្រប់គ្រាន់ធ្វើអោយអ្នកហូបច្រើន ហើយរាងកាយអ្នកមិនសូវបានបញ្ចេញសកម្មភាព។ បម្រែបម្រួលម៉ោងចូលគេង និងក្រោករបស់កុមារមិនគួរលើសពី ៣០ ទៅ ៤៥ នាទីនៅពេលយប់ និងពេលចុងសប្តាហ៍នោះទេ។ ឪពុកម្តាយអាចរៀបចំកាលវិភាគចូលគេងអោយបានទៀងទាត់សម្រាប់កូនៗ។ វាជារឿងដែលល្អបំផុត ប្រសិនបើគ្រួសារមួយអាចបង្កើតទម្លាប់នៃការចូលគេងបាន ទាំងសម្រាប់កូនធំៗ នោះវាអាចជួយអោយអារម្មណ៍ស្ងប់ និងគេងលក់ស្រួល។<br>
នៅពេលដែលកូនអ្នកហាក់ដូចជាមានកង្វល់ច្រើន ឬ ថប់អារម្មណ៍នៅពេលចូលគេង ស្រមុកលឺ ឧស្សាហ៍ភ្ញាក់នៅពេលយប់ ដេកនោមយប់នៅអាយុលើសពី៧ឆ្នាំ និងមានអារម្មណ៍ងងុយច្រើននៅពេលថ្ងៃក្រោយពីគេងបានគ្រប់គ្រាន់រួចក៏ដោយ។ ហេតុផលទាំងនេះហើយដែលអ្នកគួរតែទៅពិភាក្សាជាមួយវេជ្ជបណ្ឌិតអំពីបញ្ហាដំណេករបស់កូនអ្នក។