គន្លឹះជួយកុមារអោយរក្សាទម្ងន់ដើម្បីអោយសុខភាពល្អ

វាពិតជាសំខាន់ណាស់នៅពេលដែលអ្នកដឹងអំពីសកម្មភាពមួយចំនួនដែលជួយកុមាររក្សាទម្ងន់ដើម្បីអោយមានសុខភាពល្អ នៅក្នុងខណៈពេលដែលអត្រាប្រេវ៉ាឡង់នៃការធាត់នៅក្នុងវ័យកុមារនៅតែបន្តកើនឡើង។ ការធាត់តាំងពីក្នុងវ័យកុមារ អាចបង្ករអោយទៅជាបញ្ហាសុខភាពមួយចំនួនរួមមាន ជំងឺទឹកនោមផ្អែមប្រភេទទី២ ជំងឺលើសឈាម និងបញ្ហាពិបាកដកដង្ហើមនៅពេលគេង។ ហេតុនេះ ការពិគ្រោះជាមួយនឹងអ្នកផ្តល់សេវាថែទាំសុខភាពពិតជាចាំបាច់ ប្រសិនបើអ្នកព្រួយបារម្ភអំពីទម្ងន់ និងរបបអាហាររបស់កូនអ្នក។ គន្លឹះមួយចំនួនខាងក្រោមអាចជួយអោយកូនអ្នកបង្កើតនូវទម្លាប់បរិភោគអាហារដើម្បីអោយមានសុខភាពល្អ ៖

  • អោយកូនអ្នកបរិភោគបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិអោយបានច្រើន។
  • បន្ថែមនូវផលិតផលទឹកដោះគោដែលមានជាតិខ្លាញ់ទាប ឬ គ្មាន ឬ អាហារដែលមានផ្ទុកជាតិទឹកដោះគោរួមមាន ឈីស និងយ៉ាអួរ ទៅក្នុងរបបអាហាររបស់កូនអ្នក។
  • ជ្រើសរើសសាច់ដែលគ្មានជាតិខ្លាញ់ សាច់មាន់ ឬ សាច់ទាក្នុងស្រុក ត្រី សណ្តែកសៀង និងប្រភេទសណ្តែកដែលមានផ្ទុកជាតិប្រូតេអ៊ីន
  • ជុំរុញអោយសមាជិកគ្រួសារអ្នកផឹកទឹកអោយបានច្រើន
  • ត្រូវកំណត់បរិមាណនៃការទទួលទានពពួកភេសជ្ជៈផ្អែម ក៏ដូចជាការទទួលទានជាតិស្ករ និង ពពួកខ្លាញ់ឆ្អែតផងដែរ
  • ចៀសវាង ឬ កាត់បន្ថយរបបអាហារសម្រន់ និងអាហារកែច្នៃសម្រាប់គ្រួសារអ្នក

កាត់បន្ថយពេលទំនេរ

កុមារភាគច្រើនគឺសកម្មពីកំណើត ប៉ុន្តែពួកគេចំណាយពេលច្រើនពេកក្នុងមួយថ្ងៃ ដើម្បីអង្គុយនៅសាលារៀន អង្គុយនៅពេលធ្វើដំណើរ ចំណាយពេលវេលាលើអេក្រង់ទូរស័ព្ទច្រើនពេក ហើយជាទូទៅពួកគេទម្លាប់ខ្លួនអោយទំនេរ ដែលជាហេតុនាំមកនូវហានិភ័យខ្ពស់ក្នុងការវិវត្តន៍ទៅជាបញ្ហាសុខភាព។ ការចំណាយពេលមើលទូរទស្សន៍ លេងហ្គេម ឬចូលមើលគេហទំព័រច្រើនជាង ២ម៉ោង ក្នុងមួយថ្ងៃអាចបង្ករអោយទៅជាបញ្ហា។ លើសពីនេះទៅទៀត សកលវិទ្យាល័យផ្នែកកុមារនៅសហរដ្ឋអាមេរិក មិនណែនាំអោយកុមារដែលមានអាយុ២ឆ្នាំ ឬ អាយុតិចជាង២ឆ្នាំ មើលទូរទស្សន៍នោះទេ ប៉ុន្តែពួកគាត់លើកទឹកចិត្តអោយកុមារស្វែងរកសកម្មភាពណាដែលអាចផ្តល់ភាពសប្បាយរីករាយសម្រាប់ធ្វើជាមួយនឹងក្រុមគ្រួសារ ឬ ធ្វើដោយខ្លួនឯង ដែលវាអាចបង្កើននូវសកម្មភាពរបស់ពួកគេបន្ថែមទៀត។ អ្នកត្រូវចាំថាកុមារគឺពួកគេធ្វើត្រាប់តាមមនុស្សធំ ដូច្នេះអ្នកគួរតែបន្ថែមសកម្មភាព សម្រាប់ទម្លាប់ប្រចាំថ្ងៃរបស់អ្នក និងលើកទឹកចិត្តអោយកូនអ្នកចូលរួមធ្វើសកម្មភាពនោះជាមួយអ្នកដែរ។ ភាពជោគជ័យ គឺកើតចេញពីការផ្លាស់ប្តូរនូវចំនុចតូចៗដែលផ្តល់នូវភាពវិជ្ជមានដល់អ្នក។

ត្រូវធានាថាកូនអ្នកគេងបានគ្រប់គ្រាន់

ការគេងបានតិចពេកអាចមានទំនាក់ទនងជាមួយនឹងភាពធាត់ ដោយសារតែការគេងមិនគ្រប់គ្រាន់ធ្វើអោយអ្នកហូបច្រើន ហើយរាងកាយអ្នកមិនសូវបានបញ្ចេញសកម្មភាព។ បម្រែបម្រួលម៉ោងចូលគេង និងក្រោករបស់កុមារមិនគួរលើសពី ៣០​ ទៅ ៤៥ នាទីនៅពេលយប់ និងពេលចុងសប្តាហ៍នោះទេ។ ឪពុកម្តាយអាចរៀបចំកាលវិភាគចូលគេងអោយបានទៀងទាត់សម្រាប់កូនៗ។ វាជារឿងដែលល្អបំផុត ប្រសិនបើគ្រួសារមួយអាចបង្កើតទម្លាប់នៃការចូលគេងបាន ទាំងសម្រាប់កូនធំៗ នោះវាអាចជួយអោយអារម្មណ៍ស្ងប់ និងគេងលក់ស្រួល។<br>

នៅពេលដែលកូនអ្នកហាក់ដូចជាមានកង្វល់ច្រើន ឬ ថប់អារម្មណ៍នៅពេលចូលគេង ស្រមុកលឺ ឧស្សាហ៍ភ្ញាក់នៅពេលយប់ ដេកនោមយប់នៅអាយុលើសពី​៧ឆ្នាំ និងមានអារម្មណ៍ងងុយច្រើននៅពេលថ្ងៃក្រោយពីគេងបានគ្រប់គ្រាន់រួចក៏ដោយ។ ហេតុផលទាំងនេះហើយដែលអ្នកគួរតែទៅពិភាក្សាជាមួយវេជ្ជបណ្ឌិតអំពីបញ្ហាដំណេករបស់កូនអ្នក។  

ព័ត៌មានថ្មីៗ

ដៃគូសហការរបស់យើង

០២៣ ២៣២ ៧៨៩ / ០៧៨ ២៣៣ ៧៨៩ / ០៩៦ ៦២៣៣ ៧៨៩
ត្រូវការរថយន្តសង្គ្រោះបន្ទាន់.
បើកដំណើរការ24ម៉ោង

Call Orienda
០១៦ ៥៩៣ ៧៨៩ / ០១២ ៥៩៣ ៧៨៩
បើកដំណើរការ24ម៉ោង

ផ្ញើរសារមកកាន់អ៊ីមែលរបស់យើង

ផែនទី និងទីតាំង

Our Partners Grid

ដៃគូរសហការរបស់យើង

Partner
Partner
Partner
Partner
Partner
Partner
Partner
Partner
Partner
Partner
Partner
Partner
AIA
Assurnet
Blueventure
Dai-ichi Life
Dara Insurance
East Insurance
Etiqa
Forte Life
Fortune Life
FWD
GC Life
Infinity Insurance
LHSBI Insurance
Manulife
People Partners
Safetynet
Sovannaphum Life
Titan Stone
Asian Assistance
Euro Center
Fetia
Henner
Luma
QPNL

០២៣ ២៣២ ៧៨៩ / ០៧៨ ២៣៣ ៧៨៩ / ០៩៦ ៦២៣៣ ៧៨៩
្រូវការរថយន្តសង្គ្រោះបន្ទាន់.
បើកដំណើរការ24ម៉ោង

Call Orienda
០១៦ ៥៩៣ ៧៨៩ / ០១២ ៥៩៣ ៧៨៩
បើកដំណើរការ24ម៉ោង

ផ្ញើរសារមកកាន់អ៊ីមែលរបស់យើង

ផែនទី និងទីតាំង

Privacy Policy|Terms of Services|Cookies Policy

© 2022 Orienda Internation Hospital

Steung Mean Chey, Khan Mean Chey, Phnom Penh

All rights reserved.