បញ្ហាសុខភាពរបស់អ្នកគឺជាកាតព្វកិច្ចរបស់យើង បរិភោគអាហារសុខភាពដើម្បីជីវិតអ្នក

មន្ទីរពេទ្យអន្តរជាតិអរៀនដា ជឿជាក់ថាចំណីអាហារដែលបានបញ្ចូលទៅក្នុងរបបអាហារ ជាសមាសធាតុសំខាន់និងមានឥទិ្ធពលខ្លាំងក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំ និង លើកកម្ពស់សុខភាពទូទៅ។ អាហារដែលមន្ទីរពេទ្យយើងផ្តល់ឲ្យអ្នកជំងឺគឺជាកត្តាដ៏សំខាន់មួយក្នុងការការពារ ការផ្លាស់ប្តូរ ឬ ការព្យាបាលសុខភាពរបស់អ្នកជំងឺ ។ ការផ្តល់នូវសេវាកម្មអាហារដែលគ្មានសារធាតុនាំឲ្យអាឡែកស៊ី គ្មានជាតិស្វិត របបអាហារសម្រាប់អ្នកតមសាច់ ឬ អ្នកដែលមានបញ្ហាងាយប្រតិកម្មនិងអាហារ គ្រាន់តែជាមួយការពិចារណាដ៏សំខាន់មួយចំនួននៅពេលដែលផ្ដល់នូវអាហារ និងការចូលរួមពីអ្នកជំងឺរបស់យើង។ ពួកយើងយកចិត្តទុកដាក់ស្តាប់អ្នកជំងឺ និងជួយពន្យល់ពួកគេឲ្យយល់អំពីតម្រូវការរបបអាហារឲ្យបានត្រឹមត្រូវ ដែលវាគឺជាហេតុផលមួយដែលនាំឲ្យយើងធើ្វការសហការជាមួយនឹងផ្នែកផ្តល់សេវាកម្មអាហារ The Pinto ដើម្បីផ្តល់នូវ សេវាកម្មអាហារ ការវេចខ្ចប់ ការផ្តល់អាហារ អាហារដ្ឋាន និង ភោជនីយដ្ឋានដែលល្អបំផុតជូនអ្នកជំងឺរបស់ពួកយើង ។

ហេតុអី្វយើងជ្រើសរើសផ្នែកសេវាកម្មអាហារ The Pinto ?

ផ្នែកសេវាកម្មអាហារ The Pinto ត្រូវបានបង្កើតឡើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៨ ដោយសហស្ថាបនិកជនជាតិខ្មែរ និងថៃ ក្នុងគោលបំណងផ្តល់ការប្រឹក្សាអំពីអាហារូបត្ថម្ភ ចំណីអាហារនិងការផ្តល់សេវាកម្មអាហារនៅក្នុងមន្ទីរពេទ្យឯកជន និង មជ្ឈមណ្ឌលសុខភាព។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំរបស់ផ្នែកសេវាកម្មអាហារ The Pinto គឺពួកគេផ្តល់នូវការធានាក្នុងការអនុវត្តន៍នូវសេវាកម្មអាហារដោយគោរពទៅតាមស្តង់ដារ GMP, HACCP និង PCI7.4 QMC ។ The Pinto គឺជាអ្នកជំនាញផ្តល់នូវសេវាកម្មអាហារដែលមានបទពិសោធន៍ អាចជួយសម្រួលនិងគាំទ្រដៃគូសហការឲ្យទទួលបាននូវការទទួលស្គាល់ពីគណៈកម្មការចម្រុះអន្តរជាតិ (JCI) ។ ពួកគេផ្តោតសំខាន់ទៅលើគ្រប់ផ្នែកទាំងអស់នៃដំណើរការថែទាំតាមរយៈការផ្តល់នូវអាហារូបត្ថម្ភដែលរួមមានដូចជា ការពិនិត្យ ការផ្តល់អនុសាសន៍ ការវាយតម្លៃ ការការពារ និងការតាមដានសុខភាព ។ ពួកគេត្រូវបានស្គាល់ថាជាអ្នកផ្តល់សេវាកម្មអាហារូបត្ថម្ភដែលល្អបំផុតដែលរួមមានសេវាកម្មដូចខាងក្រោមនេះ៖
– របបអាហារសម្រាប់អ្នកជំងឺទឺកនោមផ្អែម និង អ្នកដែលមានរបួសខួរក្បាលធ្ងន់ធ្ងរ (ជំងឺតម្រូវឲ្យមានការព្យាបាល)
– សុខភាពអ្នកជំងឺដែលត្រូវការដំបូន្មានអំពីរបបអាហារ
– ការបណ្តុះបណ្តាលអំពីមូលដ្ឋាននៃអាហារូបត្ថម្ភ
– របបអាហារដែលតម្រូវឲ្យមានការកិនអាហារចូលគ្នា, អាហារសម្រន់
អ្នកឯកទេសខាងផ្នែកចំណីអាហាររបស់ពួកគេដើរតួយ៉ាងសំខាន់ក្នុងការផ្តល់នូវដំបូន្មានអំពីក្រុមអ្នក ជំងឺដែលងាយនឹងទទួលការរងគ្រោះ។ អ្នកគ្រប់គ្រងទៅលើគុណភាពនៃសេវាកម្មគឺផ្តល់នូវការបណ្តុះបណ្តាលដល់សមាជិកបុគ្គលិកតាមរយៈការអនុវត្តន៍ផ្ទាល់ទៅលើការរក្សាអនាម័យក្នុងផ្ទះបាយនិងការផ្តល់សេវាកម្មអាហារហើយបុគ្គលិកទាំងអស់នោះនឹងត្រូវបានបណ្តុះបណ្តាលឲ្យក្លាយទៅជាសមាជិកក្រុមដ៏មានសមត្ថភាពនៅក្នុងមន្ទីរពេទ្យ។ សុវតិ្ថភាពចំណីអាហារគឺជាផ្នែកមួយដ៏សំខាន់នៅក្នុងដំណើរការទាំងមូលជាពិសេសនៅពេលរៀបចំអាហារនិងលើកអាហារទៅឲ្យអ្នកជំងឺសម្រាកពេទ្យដែលងាយនឹងឈឺដោយសារជំងឺដែលបណ្តាលមកពីរបបអាហារ ដោយសារតែស្ថានភាពសុខភាព និងការថយចុះនូវប្រព័ន្ធភាពស៊ាំរបស់ពួកគេ ។ លើសពីនេះទៅទៀត ម៉ីនុយអាហារនៅក្នុងមន្ទីរពេទ្យយើងគឺផ្អែកទៅលើតម្រូវការនៃការព្យាបាល ចំណង់ចំណូលចិត្តរបស់អ្នកជំងឺ ភាពខុសគ្នា គុណភាព និង រសជាតិអាហារផងដែរ ។

ព័ត៌មានថ្មីៗ

ដៃគូសហការរបស់យើង

០២៣ ២៣២ ៧៨៩ / ០៧៨ ២៣៣ ៧៨៩ / ០៩៦ ៦២៣៣ ៧៨៩
ត្រូវការរថយន្តសង្គ្រោះបន្ទាន់.
បើកដំណើរការ24ម៉ោង

Call Orienda
០១៦ ៥៩៣ ៧៨៩ / ០១២ ៥៩៣ ៧៨៩
បើកដំណើរការ24ម៉ោង

ផ្ញើរសារមកកាន់អ៊ីមែលរបស់យើង

ផែនទី និងទីតាំង

ដៃគូសហការរបស់យើង

០២៣ ២៣២ ៧៨៩ / ០៧៨ ២៣៣ ៧៨៩ / ០៩៦ ៦២៣៣ ៧៨៩
្រូវការរថយន្តសង្គ្រោះបន្ទាន់.
បើកដំណើរការ24ម៉ោង

Call Orienda
០១៦ ៥៩៣ ៧៨៩ / ០១២ ៥៩៣ ៧៨៩
បើកដំណើរការ24ម៉ោង

ផ្ញើរសារមកកាន់អ៊ីមែលរបស់យើង

ផែនទី និងទីតាំង

Privacy Policy|Terms of Services|Cookies Policy

© 2022 Orienda Internation Hospital

Steung Mean Chey, Khan Mean Chey, Phnom Penh

All rights reserved.